អភិបាលខេត្តប៉ៃលិន បានណែនាំដល់មន្ត្រីជំនាញ ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិព្រំ ត្រូវយកចិត្តទុកដាក់រៀបចំទីកន្លែងតាមស្ថាប័ននីមួយៗ អោយមានអនាម័យ និងសោភ័ណភាព ដើម្បីស្វាគមន៍ភ្ញៀវជាតិ+អន្តរជាតិ

ចែករំលែក៖

ខេត្តប៉ៃលិន៖ នៅក្នុងឱកាសចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រំថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានណែនាំអោយមន្ត្រីជំនាញគ្រប់ស្ថាប័ន ដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ត្រូវរៀបចំទីកន្លែងតាមស្ថាប័នរបស់ខ្លួនអោយមានអនាម័យ និងសោភ័ណភាពល្អ ដើម្បីទាក់ទាញ និងបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរណ៍ជាតិ+អន្តរជាតិមកកំសាន្ត និងមកធ្វើពាណិជ្ជកម្មនៅខេត្តប៉ៃលិនយើង អោយបានកាន់តែច្រើនឡើង។

លោក អភិបាលខេត្តបានចាត់ចែងអោយមន្រ្តីច្រកទ្វារ កាត់សម្អាតដើមឈើ រៀបចំសួនផ្ការ ដាំបង្គោលដងទង់ជាតិអាស៊ាន និងទង់ជាតិប្រទេសសមាជិកអាស៊ានទាំង១០ ដែលជាការអបអរសាទរដល់ការចូលជាធរមាននៃសមាគមអាស៊ាន និងស្វាគមន៍ប្រជាជាតិអាស៊ានជានិច្ចក្នុងដំណើរកំសាន្តទស្សនាកម្ពុជាទឹកដីអង្គរដ៏បវរនៃយើង។

លោក កើត សុធា អភិបាលខេត្ត មានប្រសាសន្ថ៍ថា លោក ក៍បានជំរុញបន្ថែមទៀត ដល់មន្ត្រីប្រចាំការច្រកទ្វារព្រំដែនអន្តរជាតិព្រំ ប៉ៃលិន ត្រូវបង្កើនការងារទំនាក់ទំនងល្អជាមួយភាគីថៃអោយបានកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីបង្កើនជំនឿទុកចិត្តគ្នា សហការការគ្នា សម្របសម្រួលផ្តល់លទ្ឋភាពអោយបងប្អូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរបានចេញចូលទៅមករកស៊ីកាន់តែងាយស្រួលឆាប់រហ័ស និងស្របច្បាប់។

គួរការបញ្ជាក់ ច្រកទ្វារព្រំដែនអន្តរជាតិព្រំស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៃព្រះរាជាណាចក្រកម្ពុជា ទល់មុខនឹងច្រកបានប៉ាកាដ ស្ថិតនៅភូមិបានប៉ាកាដ ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តចាន់ថបុរី នៃព្រះរាជាណាចក្រថៃ ហើយចំពោះចំនួនភ្ញៀវទេសចរអន្តរជាតិ គឺចេញចូលច្រកទ្វារព្រំដែនអន្តរជាតិព្រំនេះ មានចំនួនរាប់ពាន់នាក់ក្នុង១ខែៗ៕

image

image

image

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print