ខឹងគេនាំម្ចាស់បំណុលមកទារលុយវាយអ្នកនាំមួយដៃបែកមុខ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រងរបួសបែកមុខដោយសារតែបុរសរូបគាត់បាននាំម្ចាស់ បំណុលទៅទារលុយដែលគេជំពាក់ ហើយត្រូវកូនបំណុលវាយ​ បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ និង៣០នា ទីយប់ ថ្ងៃទី១១ខែកុម្ភះ ឆ្នាំ២០១៦ នៅបន្ទប់ជួលម្តុំផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ័ពោធិសែនជ័យ ។

បុរសដែលត្រូវកូនបំណុលគេវាយមួយដៃចំមុខនោះមានឈ្មោះ ហេង វិ ភេទប្រុស២៥ ឆ្នាំមានមុខរបរជាកម្មកររោងចក្រ រីឯជនដៃដល់មានឈ្មោះ ភឿន ស្តា អាយុប្រហែល៣០ឆ្នាំមុខរបរធ្វើការរោងចក្រ ទាំង២នាក់ជាមិត្តភ័ក្រ្តនិងគ្នានិងមានទីលំនៅបន្ទប់ជួលជិតគ្នាម្តុំផ្សារត្រពាំងថ្លឹង ចំណែកម្ចាស់បំណុលមានឈ្មោះហាក់ វណ្ណារី ភេទស្រីអាយុ ៤០ឆ្នាំមុខរបរលក់ចាហួយនៅម្តុំបឹងប៊ៃតង ខណ្ឌ័សែនសុខ សរុបប្រាក់ជំពាក់ទាំងអស់ចំនួន ជាង៣០មឺុន ។

តាមការរៀបរាប់ប្រាប់របស់ម្ចាស់បំណុលឈ្មោះហាក់ វណ្ណា​ បានអោយដឹងថា ពួកជារឿយៗឈ្មោះ ស្តារ តែងតែទៅជឿស្រាបៀររបស់គាត់ផឹក ដោយប្រាប់ថាចាំបើកប្រាក់ខែនិងសងវិញ លុះដល់ពេលបើក ប្រាក់ខែហើយមិនឃើញយកប្រាក់មកសងទេ ទើបម្ចាស់បំណុលបានពឹងអោយឈ្មោះ ហេង វិដែលត្រូវជាមិត្តភ័ក្រ្តរបស់ឈ្មោះស្តាជូនទៅដល់បន្ទប់ជួលនៅម្តុំត្រពាំងថ្លឹងដើម្បីទារយកប្រាក់ដែលជំពាក់នោះមកវិញ គ្រាន់តែមកដល់មុខបន្ទប់ជួលភ្លាម ឈ្មោះស្តាដែលជាកូនបំណុលហាក់ដូចជាខឹងខ្លាំងណាស់ ថែមទាំងបាននិយាយជាមួយឈ្មោះ ហេង វិ ដែលត្រូវជាមិត្តភ័ក្រ្តនិងជាអ្នកនាំម្ចាស់បំណុលមកទាលុយថា “អើុ ! អាពួកម៉ាក់ល្អណាស់ដែលនាំគេមកទារលុយអញដល់មុខបន្ទប់” និយាយរួចឈ្មោះ ស្តាក៏បានលោតទៅវាយឈ្មោះ ហេង វិ មួយដៃចំមុខបណ្តាលអោយឈាម ហើយបានរត់គេចបាត់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះឈ្មោះ ហេង វិ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅដើម្បីអោយសម្ថកិច្ចតាមរកជនដៃដល់ឈ្មោះ ស្តារ នាំមកសួរនាំ និងសងជំងឺចិត្តដល់រូបគេ​ និងដោះស្រាយតាមច្បាប់៕

image

image

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print