ភ្នំពេញ៖ នៅព្រឹក ថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង០៩:00នាទីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម ចច អ៊ីហ្គា(HE. Mr. George Edgar ) ឯកអគ្គរដ្ឋទូតថ្មី របស់សហគមន៍អឺរ៉ុប ប្រចំាព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសមនៅវិមានរដ្ឋសភា។
– ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ ទំនាក់ទំនងកម្ពុជា-សហគមន៍អឺរ៉ុប បានបោះជំហ៊ានទៅមុខគួរឲ្យកត់សម្តាល់ ក្នុងការពង្រឹងពង្រីក ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបណ្តា ប្រទេសក្នុងសហគមន៍អ៊ឺរ៉ុប ។
– រដ្ឋសភាកម្ពុជា សូមអរគុណសហគមន៍អឺរ៉ុប ដែលបានគាំទ្រការអភិវឌ្ឍន៍ ប្រទេសកម្ពុជា លើវិស័យជាច្រើន ដូចជាការលើកកម្ពស់លទ្ធិ ប្រជាធិបតេយ្យ សិទ្ធមនុស្ស អប់រំ សុខាភិបាល កសិកម្ម វិស័យអភិបាលកិច្ច ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាពិសេសនយោបាយអនុគ្រោះពន្ធដល់កម្ពុជា ដែលធ្វើឲ្យមានកំណើនពាណិជ្ជនាំចេញពីកម្ពុជា កើនឡើងជាបន្តបន្ទាប់។
– សហគមន៍អ៊ឺរ៉ុប គឺជាទីផ្សារដ៏ធំបំផុតលំដាប់ទី១សម្រាប់ការនាំចេញ ផលិតផល ពីកម្ពុជា។
– ឯកឧត្តម ឯកអគ្គរដ្ឋទូត មានការសប្បាយចិត្តដោយឃើញទំនាក់ទំនង រវាង សហគមន៍អ៊ឺរ៉ុប និងកម្ពុជា កាន់តែមានភាពរឹងមាំនិងជិតស្និត ព្រមទាំង ខិតខំបន្តបំពេញការងារអោយកាន់តែខ្លាំងខ្លាថែមទៀត ក្នុ្ងងអាណត្តិថ្មី រយៈពេល ៤ឆ្នាំខាងមុខនេះ៕
ដោយ៖ សុខ ខេមរា