រថយន្តធុនធំពីរគ្រឿងបុកគ្នាបណ្តាលឲ្យគាបអ្នកបើកបរម្នាក់ក្នុងរថយន្តរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ: រថយន្តក្រឡុកស៊ីម៉ងត៍បើកឆ្លងផ្លូវត្រូវរថយន្តបែនដឹកដីខ្សាច់បើកទៅត្រង់បុកពេញទំហឹងបណ្តាលឲ្យគាបអ្នកបើកបរម្នាក់ក្នុងរថយន្តរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះ=ឈ្នះ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ក្រឡុកស៊ីម៉ងត៍ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-8319 បើកដោយបុរសម្នាក់មិនស្គាល់ឈ្មោះ។ ចំណែករថយន្តបែនដឹកខ្សាច់ ពណ៌ស ពាក់ស្លាកលេខចង្កូតស្តាំPP-0926 បើកដោយឈ្មោះ សួន សុជុន អាយុ ២២ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រងរបួសធ្ងន់។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុឱ្យដឹងថា នៅមុនពេលកើតហេតុរថយន្តក្រឡុកស៊ីម៉ងត៍ បានបើកចេញពីចំណតរថយន្តមុខរណ្តៅដី ពីជើងទៅត្បូងឆ្លងមហាវិថីឈ្នះ=ឈ្នះមិនទាន់ផុតផងស្រាប់តែមានរថយន្តបែនដឹកខ្សាច់បើកតាមហាវិថីឈ្នះ=ឈ្នះ ក្នុងទិសដៅពីកើតទៅលិចជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ងត៍ពេញទំហឹង បណ្តាលឲ្យអ្នកបើករថយន្តបែនដឹកខ្សាច់គាបជាប់ក្នុងកាប៊ីនរងរបួសធ្ងន់។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងហៅរថយន្តសាមុយដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំណែករថយន្តទាំងពីរគ្រឿងត្រូវសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោករង់ដោះស្រាយគ្នានៅពេលក្រោយ ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print