ព្រឹទ្ធសភាអាមេរិកបិទទ្វារ ២សប្តាហ៍ទប់ស្កាត់ការឆ្លងកូវីដ​-១៩

ចែករំលែក៖

ព្រឹទ្ធសភាអាមេរិកបានសម្រេច​បិទទ្វាររយៈពេល​២សប្តាហ៍រហូតដល់ថ្ងៃទី​១៩ខែតុលាទើបវិលត្រឡប់មកធ្វើការវិញ​។ ការសម្រេចបិទទ្វារព្រឹទ្ធសភានេះគឺក្រោយប្រធានាធិបតី ដូណាល់ ត្រាំ និង​សមាជិកព្រឹទ្ធសភា៣រូបឆ្លងកូវីដ​-១៩​ ។
សូមបញ្ជាក់ផងដែរថា សមាជិកព្រឹទ្ធសភាអាមេរិក លោក Mitch McConnell តំណាង សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ បានផ្អាកកិច្ចប្រជុំរយៈពេលខ្លី តាមច្បាប់កំណត់។
សមាជិកព្រឹទ្ធសភាអាមេរិក​៣រូប ដែលឆ្លងកូវីដ​-១៩​រួមមាន លោក Thom Tillisមកពីរដ្ឋ Carolinaខាងជើង។ លោក​ Mike Lee (Utah) និង Ron Johnson (Wisconsin) ។ អ្នកទាំង​៣ ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃសុក្រកន្លងមក ។ ក្រៅពីនេះក៏មានសមាជិកព្រឹទ្ធសភាជាច្រើនរូបទៀតត្រូវធ្វើចត្តាឡីស័ក ដោយបានជួបជាមួយអ្នកឆ្លងកូវីដ​-១៩​។
ជាមួយគ្នានោះដែរសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ បានស្នើពន្យារពេល​អនុម័តតែងតាំងចៅក្រមតុលាការកំពូល ដើម្បីសុខភាព និងសុវត្ថិភាពរបស់សមាជិកព្រឹទ្ធសភាទាំងអស់​៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print