បុរសជនជាតិអង់គ្លេសម្នាក់ដេកស្លាប់ក្នុងផ្ទះដោយជំងឺស្ទះសរសៃឈាមបេះដូង

ចែករំលែក៖

ខេត្តសៀមរាប៖ ជនបរទេសម្នាក់បានស្លាប់ដោយជំងឺស្ទះសរសៃឈាមបេះដូង បង្កការភ្ញាក់ផ្អើល
កាលពីវេលាម៉ោង០៤នឹង២០នាទីទៀបភ្លឺ ត្រូវនឹងថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្ទះជួល ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាបមាន។
មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយដង្គំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ SIMPSON MATTHEW ROBERT ភេទប្រុស កើតថ្ងៃទី១៦-០៨-១៩៥៨ ជនជាតិអង់គ្លេស ស្នាក់នៅបណ្តោះអាសន្នទីតាំងកើតហេតុខាងលើយូរខែមកហើយ។
ទាក់ទិនការស្លាប់បាត់បងជីវិតរបស់ជនជាតិអង់គ្លេសនេះបើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរត័្ន គ្រូពេទ្យអមតុលាការបានសនិ្នដ្ឋានថាជនរងគ្រោះស្លាប់ដោយសារ ស្ទះសរសៃឈាមបេះដូង។
ក្រោយពីការពិនិត្យស្រាវជ្រាវធ្វើកោសល្យវិច័យ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានបញ្ជូនសាកសពទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូតមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ÷ប្រាថ្នា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print