អក្សរខ្មែរត្រូវគេបោះបង់ចោល ត្រូវប៉ាន់អក្សរថៃនិងអក្សរឡាតាំង ដែលគេសរសេរ លើយីហោកាស៊ីណូនិងតាមហាងនៅច្រកអន្តរជាតិព្រំ

ចែករំលែក៖

​ប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិននាំគ្នារិះគន់ទៅលើអាជ្ញាធរមិនបានយកចិត្តទុកដាក់ត្រួតពិនិត្យឱ្យតម្លៃនិងអភិរក្សអក្សរខ្មែរ។ខណៈដែលមានកាស៊ីណូមួយចំនួននិងហាង មួយចំនួនទៀតរបស់ជនជាតិបរទេសប្រកបមុខរបរបើកធ្វើអាជីវកម្មនៅលើដីខ្មែរនៅច្រកអន្តរជាតិព្រំ ស្ថិតក្នុងសាលាក្រៅ បែរជាសរសេរ អក្សរឡាតាំងនិងអក្សរថៃ សូមបីតែអក្សរខ្មែរ១តួ មិនត្រូវគេសរសេរដាក់នោះទេ។
​ជុំវិញបញ្ហានេះប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ជាជនជាតិខ្មែរ មិនចេះមើល អក្សរថៃ និងអក្សរបរទេសគេមិនដឹងថាអក្សរដែលគេសរសេរលើយីហោហាងនិងកាស៊ីណូ នោះមានន័យដូចម្តេចនោះឡើយ។ប្រជាពលរដ្ឋសំណូមពរឱ្យអាជ្ញាធរដែនដីមេត្តាជួយកែសម្រួលទៅលើចំណុចនេះផង។ពីព្រោះជាធម្មតានៅតាមបណ្តាហាងក៏ដូចជាកាស៊ីណូមួយចំនួននៅច្រកអន្តរជាតិព្រំគេអនុវត្តបានត្រឹមត្រូវគឺមុនដំបូងគេសរសេរនៅលើប៉ាយយីហោហាងរបស់គេតែងតែសរសេរអក្សរខ្មែរនៅខាងលើ ហើយបន្ទាប់មក អក្សរបរទេសនៅខាង ក្រោមក៏ ប៉ុន្តែសម្រាប់ហាងនិងកាស៊ីណូនៅច្រកអន្តរជាតិព្រំមួយចំនួនមិនត្រូវគេអក្សរ ខ្មែរនោះឡើយ។
​ប្រជាពលរដ្ឋលើកឡើងទៀតថា ទោះបីកាស៊ីណូនិងហាងទាំងនោះបើក បំរើសេវា កម្មផ្តោតទៅលើជនបរទេសក៏ដោយយ៉ាងហោចណាស់ក៏ត្រូវឱ្យតម្លៃទៅលើអក្សរខ្មែរដែលជាប្រទេសមួយមានវប្បធម៌អរិយធម៌និងអត្តសញ្ញាណជាតិហើយត្រូវគោរច្បាប់របស់ប្រទេស កម្ពុជា។
​ពាក់ព័ន្ធនិងការិះគន់របស់ប្រជាពលរដ្ឋទៅលើបញ្ហានេះ អ្នកយកព័ត៌មានយើងបាន ទំនាក់ទំនង លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅឱ្យជួយបំភ្លឺនោះដែរទូរស័ព្ទរបស់ លោកមិនអាចទាក់ទងបាន។
​ចំណែក លោក ប្រធានមន្ទីរវប្បធម៌ខេត្តប៉ៃលិន បានប្រាប់ឱ្យដឹងនៅល្ងាចថ្ងៃទី១៤ ខែកក្កដា នេះថា ការប្រើប្រាស់អក្សរឡាតាំងនិងអក្សរថៃនៅលើទឹកដីខ្មែរពិតជាខុសច្បាប់ ជាធម្មតាបើជនបរទេសរឺជនជាតិខ្មែរក៏ដោយប្រកបមុខរបរធ្វើអាជីវកម្មត្រូវតែគោរពច្បាប់ កម្ពុជាក៏ប៉ុន្តែដូចជាខាងក្រុមហ៊ុនកាស៊ីណូគេធំពេកលោកចុះណែនាំគេមិនស្តាប់ទេ ចំណែកតាម ហាងមួយចំនួន លោកក៏ធ្លាប់ចុះទៅអប់រំនោះដែរ ម្ចាស់ហាងខ្លះអនុវត្តតាមមួយ ចំនួនទៀតមិនអនុវត្តតាម៕វិច្ឆិកា

20150714-191516.jpg

20150714-191521.jpg

20150714-191526.jpg

20150714-191535.jpg

...

20150714-191531.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print