គ្រាប់មីនទាន់ផ្ទុះសល់ពីសម័យសង្រ្គាម១៥គ្រាប់​ត្រូវប្រជាពលរដ្ឋប្រទះឃើញនៅពញាក្រែក

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖ គ្រាប់​មីន​ទាន់​ផ្ទុះ​​​ ប្រភេទM79​ និង​ប្រភេទ​105​មិល្លីម៉ែត្រ ១៥គ្រាប់ ​ដែល​បន្សល់​ទុក​តាំងពី​សម័យ​សង្គ្រាម​ ​ត្រូវ​បាន​ប្រជាពលរដ្ឋប្រទះ​ឃើញ​នៅ​ ក្នុងភូមិ​ចំនួន​ពីរ​ គឺ​ភូមិ​ព្រៃ​ទទឹង ​និង​ភូមិ​បុស​ល្វេ ​ឃុំ​ក្រែក ​ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចនគរបាលមូលដ្ឋាន ​បាន​ឲ្យ​ដឹង​ថា: កន្លង​ទៅ​ថ្មី​ៗ​នេះ ​មាន​ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ ម៉ី ​យ៉ាង ​អាយុ​៧០​ឆ្នាំ នៅ​ភូមិ​បុស​ល្វេ បាន​ជីករណ្តៅដី​នៅ​ខាងក្រោយ​ផ្ទះ​​យក​ដី​មក​​ចាក់​ខាងក្រោម​ផ្ទះ​ឈើ ​ស្រប​ពេល​ដែល​ជីក​ដល់​ជម្រៅ​​ជាង​១​ម៉ែត្រ ក៏​ប្រទះ​ឃើញ​គ្រាប់​ប្រភេទ​105មិល្លីម៉ែត្រ កប់​នៅ​ក្នុង​ដី​មាន​ចំនួន​១០​គ្រាប់ ។

សមត្ថថកិច្ចបន្ត​ថា ក្រោយ​ពី​បាន​ប្រទះ​ឃើញ​គ្រាប់​ច្រើន​បែប​នេះ ​ស្ត្រីជា​ម្ចាស់ផ្ទះ​បាន​រាយ​ការ​ណ៍មក​អាជ្ញាធរមូលដ្ឋាន ជា​បន្ទាន់ ​ហើយ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ក៏​បាន​ហ៊ុមព័ទ្ធ​មិន​ឲ្យ​អ្នក​ណា​ចូល​ទៅ​ប៉ះពាល់​គ្រាប់​ទាំងនោះ​ទេ ​ព្រោះ​ខ្លាច​​មាន​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត ​។

​ចំណែក នៅ​ភូមិ​បុស​ល្វេ ឃុំ​ក្រែក នៅ​ត្រង់​ព្រំ​ដី​របស់​អ្នក​ភូមិ​ក៏​បាន​ប្រទះ​ឃើញ​គ្រាប់M79 ​ចំនួន​៥​គ្រាប់​ទៀត ដែល​មិន​ទាន់​ផ្ទុះ​ ក៏​ត្រូវ​បាន​សមត្ថកិច្ចចុះ​ទៅ​ដាក់​ស្លាក​សញ្ញា​ហាម​កុំឲប៉ះពាល់​គ្រាប់​ ។

ជាមួយនិងការប្រទះឃើញគ្រាប់មិនទាន់ផ្ទុះខាងលើនេះដែរអាជ្ញាធរនិងសម្មត្ថកិច្ចជំនាញកំពុងត្រៀម​ប្រគល់​ឲ្យ​ទៅ​អង្គការ​ស៊ី​ម៉ាកយក​ទៅ​កម្ទេច​ចោល​ផង​ដែរ ៕វណ្ណះ

20150715-073743.jpg

...

20150715-073747.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print