កំពង់ធំ៖ ដើម្បីជម្រុញឲ្យផលិតផលចរាចរណ៍ ក្នុងសហគមន៍អាស៊ាន ចាំបាច់ត្រូវការពង្រីកចំណងមិត្តភាព រវាងខេត្ត និងខេត្ត ដោយមានការទំនាក់ទំនងផ្នែកពាណិជ្ជកម្ម រវាងប្រទេសទាំងពីរនិងពង្រឹងគុណភាព រក្សានូវបរិមាណផលិតផលក្នុងស្រុក ដើម្បីនាំចេញទៅទីផ្សារសេរី ដោយឡែកការប្រារព្វពិធីតាំងពិពណ៌កម្ពុជា -ថៃ ក្នុងគោលបំណងជាស្ពាន មួយប្រាប់ពីផលិតផលក្នុងស្រុកឲ្យបានដឹង ហើយត្រៀមនិងដាក់ក្នុងទីផ្សារផងដែរ។ ដោយឡែកការតាំងពិពណ៌នេះ ថៃមានចំនួន ១៥០នាក់ និងកម្ពុជា ២០នាក់ ស្តង់តាំងពិពណ៌២០ស្តង់ ក្នុងនោះមាន គ្រឿងប្រើប្រាស់អគ្គីសនី សំលៀកបំពាក់ សម្ភារៈប្រើប្រាស់ អាហារ នំ។ល។
លោក ស៊ម រ៉ាក់ ជាអជីវករថៃ បានមានប្រសាសន៍ថា លោករីករាយខ្លាំងណាស់ នៅពេលដែលបាន ឃើញរដ្ឋបាល ទាំងពីប្រទេស កម្ពុជា និងថែមានការរឹតចំណងសាមគ្គី និងយកចិត្តទុកដាក់ចំពោះ អជីវករកម្ពុជាថៃ បានផ្លាស់ប្តូរនូវ ទំនិញនិងបទពិសោធន៍ ក្នុងនាមលោកជាអជីវករ ក៏ចង់ឲ្យចំណងមិត្តភាពនេះ បានយូរអង្វែង ហើយសុំឲ្យរដ្ឋាភិបាល ទាំងពីប្រទេសផ្តល់ឳកាសប្រជាពលរដ្ឋទាំងពីមានការលក់ដូររវាងខេត្តនិងខេត្តដើម្បីជាឳកាសរកទីផ្សារផងដែរ បទសម្ភាស។
លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានផ្តល់បទសម្ភាស ពាក់ព័ន្ឋទៅនឹងការពិធីតាំងពិពណ៌ចំណង មិត្តភាព កម្ពុជា ថៃ ដែលបានប្រារព្វឡើងនៅរសៀលថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៥ ដែលជាចំនុចចាប់ផ្តើម បង្ហាញទីផ្សារដល់អន្តរជាតិ សូមស្តាប់បទសម្ភាសដូចតទៅ ។
ពីធីតាំងពិពណ៌ផលិតផលមិត្តភាពកម្ពុជា -ថៃ នៅខេត្តកំពង់ធំ ដើម្បីពង្រីកសេដ្ឋកិច្ច
...