កំពង់ធំ៖ នៅព្រឹកថ្ងៃទី ១៤ ខែ កក្កដាឆ្នាំ ២០១៥ លោកជំទាវ ឧបនាយរដ្ឋមន្រ្តី មែន សំអន រដ្ឋមន្រ្តីទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច អមដំណើរដោយឯកឧត្តម លោកជំទាវ គណៈប្រតិភូនាំយកទានព្រះវស្សា ប្រគេនព្រះ តេជគ្រូគង់នៅ មជ្ឈមណ្ឌលសាសនាវប្បធម៌ទេសចរណ៍ ប្រាសាទសំពៅត្រៃលោក ត្រៃលក្ខ័ណ ស្ថិតក្នុងភូមិកាលមេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ប្រាសាទសំពៅត្រៃលោក ត្រៃលក្ខ័ណ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០១៣ ដែលប្រជាពលរដ្ឋទូទៅនិយមហៅថា សំពៅមាសសំពៅប្រាក់ ស្ថិតនៅក្នុងស្រុក សន្ទុក មានផ្លូវបំបែកត្រង់ភូមិបញ្ញាជី មានផ្លូវក្រាលកៅស៊ូចម្ងាយ៦គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៦និងមកដល់សំពៅ មាសសំពៅប្រាក់ បានសាងសង់ជាប់នឹងស្ទឹងសែន ក្នុងសំពៅមាសសំពៅប្រាក់ ឬត្រៃលោក ត្រៃលក្ខ័ណ គឺជាទីកន្លែង ប្រជុំនូវរូបចម្លាក់ និងក្បាច់រចនាល្អប្រណិត ដែលបានតាមរឿងព្រេងរបស់ព្រះពុទ្ធសាសនាសំបូរបែប។
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសន្ទុកមានសេចក្តីត្រេតអរយ៉ាងខ្លាំង ដែលជាស្នារដៃនិងគុណបំណាច់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឧបនាយករដ្ឋមន្រ្តី មែន សំអន ព្រមទាំងឯកឧត្តម លោក ឧញ៉ា បានសាសង់សង់មជ្ឈមណ្ឌលសាសនា វប្បធម៌ទេសចរណ៍ ប្រាសាទសំពៅត្រៃលោកត្រៃលក្ខ័ណ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋអាចរកចំណូលបាន ពីភ្ញៀវទេសចរណ៍ ដែលបានមកកំសាន្តទីនេះជា រៀងរាល់ថ្ងៃ ។
លោកតា តិក សេងឆាយ បានឲ្យដឹងថា សំពៅត្រៃលោក ត្រៃល័ក្ខនេះ ត្រូវបានផ្តួចផ្តើមឡើងដោយ ព្រះតេជគុណ ព្រះនាម កើត វ៉ាយ ជាព្រះចៅអធិការ វត្តសំរោងមានជ័យ(ហៅវត្តលាពាក្យ) ដែលខណៈពេលនោះព្រះតេជគុណ បានកសាងសំពៅមាស ក្នុងទំហំដី មួយប្លង់តូចដែលមានក្បាលដីត្រឹមតែ ២០ គុណ ៣០ដែលជាដីរបស់លោកតាអាចារ្យ ហង្ស សៀ ជាតាអាចារ្យវត្តលាពាក្យ បានវេប្រគេនដីទីនេះឲ្យទៅព្រះតេជគុណ កើត វ៉ាយ ក្រោយមកព្រះតេជគុណ ក៏បានសុគត់ ហើយក៏បានផ្តាំផ្ញើរដល់លោក តា លោកយាយ នាំគ្នាកសាងត្រៃលោក ត្រៃល័ក្ខ នេះបន្ត គឺជាគោលបំណងរបស់ព្រះតេជគុណដែល ចង់បាន។
នៃឳកាសនៃពិធីប្រគេនទានព្រះវស្សា លោកជំទាវឧបនាយករដ្ឋមន្រ្តី មែន សំអន បានបួងសួងដល់អស់ព្រះឥន្ទព្រះព្រហ្មទេសតា ជួយចំលងជោគវាសានា ដោយប្រាសាទសំពៅត្រៃលោកត្រៃលក្ខ័ណនាំជោគជ័យរបស់ព្រះរាជាណាចក្រកម្ពុជា ឲ្យបានទៅដល់ភាពសុខសាន្ត ភាពរីចម្រើន ជៀសផុតពីគ្រោះមហន្តរាយ គ្រោះធម្មជាតិ ចៀសផុតពីសង្រ្គាម និងសូមប្រជាជនខ្មែរជួបតែសេចក្តីសុខជារៀងរហូត ។
ដោយ ប៊ុន រិទ្ធី
លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ប្រគេនទានព្រះវស្សាដល់មជ្ឈមណ្ឌលសាសនាវប្បធម៌ទេសចរណ៍ ប្រាសាទសំពៅត្រៃលោក ត្រៃលក្ខ័ណ
...