យុវជន​ម្នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​បង្គោល​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​រង​របួស​បាក់ដៃ​ម្ខាង

ចែករំលែក៖

ភ្នំពេញ ​៖​ យុវជន​ម្នាក់​ទំនងជា​ស្រវឹង​បាន​ជិះ​ម៉ូតូ​វី​វ៉ា​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រុល​បុក​បង្គោល​រនាំង​ដែក​បណ្តាល​ឲ្យ​បាក់​អស់​មួយ​ដើម​ និង​របួស​បាក់ដៃ​ខាងឆ្វេង​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាម​។​ ​ហេតុការណ៍​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​២០​នាទី​ ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ស្ថិត​ក្នុងភូមិ​ក្បាលដំរី​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​វី​វ៉ា​ មួយ​គ្រឿង​ ពណ៌​ខ្មៅ​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​មហាវិថី​ សហព័ន្ធ​រុ​ស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ក្នុង​ល្បឿន​លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រ៉េ​ចង្កូត​ទៅ​បុក​និង​បង្គោល​ដែល​នៅ​ជាប់​និង​រនាំង​ដែក​ពុះ​ចែក​ទ្រួ​ង​ផ្លូវ​បណ្តាល​ឲ្យ​បាក់​អស់​ចំនួន​១​ដើម​ ធ្វើ​ឲ្យ​ដួល​ម៉ូតូ​ទៅ​និង​ថ្នល់​ រង​របួស​បាក់ដៃ​ខាងឆ្វេង​ ។​ ​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជ័យ​ដើម្បី​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕​សុខា​ សែន​ជ័យ

sokha-26

sokha-17

...

sokha1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print