របាំង​ថ្ម​៣​ផ្ទាំង​រង​ការ​ខូចខាត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​

ចែករំលែក៖

​ភ្នំពេញ​៖​ ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​បើករថយន្ត​ហា​យ​ប្រ៊ី​ដ​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​ រួច​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឱ្យ​បាក់​អស់​ចំនួន​៣​កង់​ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​នឹង​២៦​នាទី​យប់​ ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ក្រុមហ៊ុន​តេ​ង​ឡាយ​គ្រុប​ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង​ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១​ ខណ្ឌចំការមន​ ។​ ​ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មាន​រថយន្ត​កា​មេ​រី​ហា​យ​ប្រ៊ី​ដ​ ព​ណ៍​ស​ បើកបរ​ដោយ​ស្ត្រី​ម្នាក់​អាយុប្រមាណ​ជាង​៣០​ឆ្នាំ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង​ទិស​ដៅ​ពី​កើត​ទី​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឱ្យ​បាក់​អស់​ចំនួន​៣​កង់​ចំណែក​រថយន្ត​បាន​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​។​ ​ប្រភព​បន្ត​ថា​ បន្ទាប់​ពី​បង្កហេតុ​ស្ត្រី​ជា​អ្នក​បើករថយន្ត​បង្ក​បាន​ឡើង​ម៉ូតូឌុប​ជិះ​គេចខ្លួន​បាត់​តែ​ម្តង​បន្សល់​ទុក​តែ​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ​ស្ថិត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​មិន​បណ្តាល​ឱ្យ​នរណា​ម្នាក់​រង​របួស​នោះ​ទេ​៕​ ចាន់​ធឿ​ន

chantuern

...

chantuern-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print