ជនសង្ស័យ​៣​នាក់​វាយ​ប្លន់​យក​ម៉ូតូ​ពី​នារី​ម្នាក់​ហើយ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ​៖​ នារី​ម្នាក់​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​មាន​គ្នា​៣​នាក់​បាន​វាយ​ប្លន់​យក​ម៉ូតូ​ម៉ា​កនិច​ហើយ​គេចខ្លួន​បាត់​ដោយ​សុខ​វត្ថិ​ភាព​ កាលពី​វេលា​ម៉ោង​ ២០​និង​៤០​នាទី​ ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ហាង​ការ​ហ្វេ​ង​ ស្លី​ម​ ការ​ហ្វេ​ តាម​បណ្តោយ​ផ្លូវ​ហាន់​ណូ​យ​ ស្តិ​ត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។​ ​តាម​កា​រៀបរាប់​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ រួប​នាង​បាន​ជិះ​ម៉ូតូ​ម្នាក់​ឯក​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ហាន់​ណូ​យ​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ បំណង់​ទៅ​ផ្ទះ​ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ជនសង្ស័យ​៣​នាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​ បាន​ជិះ​មក​ក្បែរ​ហើយ​គៀរ​អោយ​រួប​គេ​ឈប់​ និង​វាយ​បណ្តើ​ម​យក​ម៉ូតូ​រួច​ឡើង​ជិះ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។​ ​សាក្សី​ដដែល​បាន​បន្ត​ថា​ បន្ទាប់​មក​ទើប​រួប​គេ​ស្រែក​ឆោឡោ​ឡើង​បង្ក​ឲ្យ​មានកា​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​អន្តរាគមន៍​តែ​ក្រុម​ចោរ​បាន​ជិះ​គេចខ្លួន​បាត់​ទៅ​ហើយ​។​ ​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក់​បណ្តឹង​នៅ​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​ ដើម្បី​កំណត់​មុខសញ្ញា​ងាយស្រួល​សមត្ថកិច្ច​តាម​ចាប់​ក្រុម​ជនសង្ស័យ​ទាំងនោះ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕​ ចាន់​ធឿ​ន

thuernchan

...

thuernchan-2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print