ល្បែងកត់កន្ទុយលេខដ៏ធំនឹងដុះស្លែជ្រកក្រោមយីហោ លីហ្វូងមុី ប្ដូរប្រាក់ដោយមានឥទ្ធិពលក្នុងសង្កាត់ទំនប់ទឹក សមត្ថកិច្ចមូលដ្ឋានមិនហ៊ានចុះបង្ក្រាប

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរ និងសមត្ថកិច្ច មូលដ្ឋានសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ហាក់ពុំទាន់អនុវត្ដចំពោះគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពលើការបង្ក្រាបបទល្មើសផ្សេងៗរួមទាំងល្បែង ស៊ីុសងផងដែរនៅក្នុងមូលដ្ឋានសមត្ថកិច្ចខ្លួនកាន់កាប់ ។

ប្រជាពលរដ្ឋបាន លើកឡើងបែបនេះថាកន្លងមក ខណៈដែលឃើញល្បែងកត់កន្ទុយលេខខុសច្បាប់ ដែលមានទីតាំង លីហ្វូងមុី ប្ដូរប្រាក់ ស្ថិតនៅផ្លូវលេខ១៩៩ ផ្ទះលេខB85 ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជាទីតាំងកត់កន្ទុយលេខដ៏ធំ នឹងដុះស្លែ កត់ទាំងខាងមុខនឹងខាងក្រោយដូចគេដ៏ហែលក្បួនកឋិនទានចូលទៅក្នុងវត្តចឹងក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ខាងលើនេះ ។

ដោយឡែកលោក ផន អូន នាយប៉ុស្តិ៍ទំនប់ទឹក បានអោយដឹងថាលោកមិនហ៊ានបង្ក្រាបទីតាំងខាងលើនេះទេពីព្រោះទីតាំងខាងលើនេះមានអ្នកធំ និងមានអំណាចនៅពីក្រោយខ្នងដូនច្នេះហើយបានជាលោកនាយប៉ុស្តិ៍ទំនប់ទឹក មិនហ៊ានបង្ក្រាបនោះទេ។

លោកនាយប៉ុស្តិ៍ទំនប់ទឹកបានបន្តទៀតថា ទីតាំងខាងលើនេះកន្លងមកធា្លប់មានសមត្ថកិច្ចចុះមកបង្ក្រាបម្តងជាពីរម្តងទៅហើយតែបានតែ២ទៅ៣ម៉ោងប៉ុណ្ណោះក្រោយមកគេឃើញម្ចាស់ទីតាំងខាងលើនេះមកវិញហើយបើកត់កន្ទុយលេខវិញជាធម្មតាហាក់បីដូនជាគ្មានរឿងអីកើតឡើងសោះចឹង។ ប៉ុន្ដែ ប្រជាពលរដ្ឋនៅទីនោះនិយាយថា ទីតាំង លីហ្វូងមុី ប្ដូរប្រាក់ ដោយបង្កប់ល្បែងកត់កន្ទុយលេខខាងលើបានបើកជាយូរឆ្នាំមកហើយ ឃើញតែសមត្ថកិច្ច ចុះមកដើម្បីរកប្រយោជន៍ប៉ុណ្ណោះ ។

ប្រជាពលរដ្ឋបន្ដទៀតថា ល្បែង ស៊ីុសង នៅទីនេះអាចជាការ លាក់បាំងណាមួយពីសំណាក់អាជ្ញាធរសមត្ថកិច្ចបិទបាំង ដើម្បីលាភសក្ការៈ ហើយមិនឱ្យ ថ្នាក់លើដឹង ដូចជាគណៈបញ្ជាការឯកភាពខណ្ឌ ដែលកំពុងមានវិធានការលុបបំបាត់បនល្បែងស៊ីុសងតូច ធំ៕

12696782_962786333776427_934357562_o

12695098_962786343776426_1251063602_o

12695099_962786417109752_391459813_o

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print