ខេត្តកណ្តាល៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦វេលាម៉ោង១១ព្រឹក នៅមុខរដ្ឋសភាជាតិមានការប្រមូលប្តុំរបស់កម្មករកម្មការិនីចំនួនប្រមាណជាង១០០នាក់មកពីរោងចក្រខូសម៉ូតិចស្តាយ ខូអិលធីឌី ស្ថិតនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្រុមកម្មករបាននិយាយថា ពួកគេមានបបំណងសុំឲ្យសម្តេចប្រធានរដ្ឋសភាមេត្តាជួយអន្តរាគមន៍ទៅក្រុមហ៊ុននៃរោងចក្រគោរពតាមលក្ខខ័ណ្ឌការងារ សំខាន់កន្លងមករោងចក្រនេះថៅកែមុនគោរពបានល្អ តែពេលដូរថៅកែថ្មី គឺមិនគោរពឡើយ ដូចជាបាត់ប្រាក់រង្វាន់ ប្រាក់បន្ថែមការងារនិងប្រាក់បំណាច់ឆ្នាំជាដើម។ល។
...
ដោយ៖ សុខ ខេមរា