របាំងថ្មពុះចែកទ្រូងផ្លូវលេខ២៧១ត្រូវរថយន្តឡិចសុីសRX330បុកបាក់បែកអស់១កង់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់បានបើករថយន្តមួយគ្រឿងជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ តែសំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ចំណុចជិតខ្លោងទ្វារវត្តដំបូកខ្ពស់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន
រាជធានីភ្នំពេញ។

​ បេីតាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX330ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AG-7429 ដោយបើកបរយ៉ាងលឿនតាមបណ្តោយផ្លូវលេខ២៧១ក្នុងសភាពស្រវឹងស្រាពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់១កង់ ។ ចំណែករថយន្តបង្កដាច់កាឡេមិនអាចបន្តដំណើរទៅមុខទៀតបាន តែសំណាងល្អហើយដែលមិនបង្កឲ្យនរណាម្នាក់រងរបួស។ភ្លាមៗម្ចាស់រថយន្តរួមនិឹងនារីម្នាក់នោះបានចេញពីរថយន្តឃើញមានកម្អួតប្រឡាក់ពេញរថយន្តប្រញាប់ឡើងជិះឡំប្រឺតាចេញទៅបាត់បន្សល់ទុករថយន្តចោលនៅកន្លែងកើតហេតុ។

​ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ស្នងការដ្ឋានរាជធានីភ្នំពេញមកវាស់វែងស្ទូចរថយន្តបង្កទៅរក្សាទុករង់ចាំឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print