ផ្ទុះឃ្លាំងអាវុធមានគ្រាប់រំសេវដល់ទៅ​៧៥.០០០តោន​នៅជាយក្រុងមូស្គូ​ប្រទេសរុស្ស៊ី

ចែករំលែក៖

មានហេតុការណ៍ផ្ទុះឃ្លាំងអាវុធមួយនៅតំបន់Ryazan ភាគអាគ្នេយ៍ទីក្រុងមូស្គូ ដែលក្នុងនោះមានគ្រាប់រំសេវដល់ទៅ​៧៥.០០០តោន កាលពីថ្ងៃទី​៧ខែតុលា ។ ក្រុមសន្តិសុខ​រុស្ស៊ីបានជម្លៀសពលរដ្ឋ ជាង​២ពាន់នាក់រស់នៅក្នុងភូមិមួយជិត តំបន់​Ryazan ទៅកាន់ទីតាំងសុវត្ថិភាព។
អណ្តាតភ្លើងបានឆាបឆេះឃ្លាំងគ្រាប់ នៅល្ងាចថ្ងៃទី​៧ ខែតុលា (ពេលវេលាក្នុងតំបន់) ហើយក្រុមពន្លត់អគ្គិភ័យជាង​៤០០នាក់​បានខិតខំ​គ្រប់គ្រងស្ថានភា។​ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា មានមនុស្ស ៥នាក់រងរបួសក្នុងហេតុការណ៍​នេះ។
ក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ី​​បានឲ្យដឹងថា អណ្តាតភ្លើងបានឆាបឆេះនៅវាលស្មៅក្បែរនោះ ហើយបានរាលដាលទៅដល់ឃ្លាំង​គ្រាប់បណ្តាលឲ្យគ្រាប់រំសេវផ្ទុះឡើងជាបន្តបន្ទាប់​។ ការផ្ទុះឆេះបណ្តាលឲ្យអណ្តាតភ្លើងនិងផ្សែងគ្របដណ្តប់ក្នុងតំបន់​។ គណៈកម្មការ​ស្រាវជ្រាវ និឹងបើកការស៊ើបអង្កេត​បទឧក្រិដ្ឋ ពាក់ព័ន្ធនឹងការគ្រប់គ្រងមិនបានល្អ ។
នៅល្ងាចថ្ងៃទី​៧ ខែតុលា​ ក្រសួងគ្រប់គ្រងគ្រោះអាសន្ន​បានបញ្ជូន ក្រុមពន្លត់អគ្គិភ័យបន្ថែមពីក្រុងមូស្គូ ទៅចូលរួមគ្រប់គ្រងស្ថានភាព។ រដ្ឋមន្ត្រីគ្រប់គ្រង គ្រោះអាសន្នYevgeny Zinichev បានទៅកាន់កន្លែងកើតហេតុដោយផ្ទាល់ដើម្បី​ត្រួតពិនិត្យស្ថានភាព ។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា មានពលរដ្ឋក្នុងតំបន់ប្រមាណ​២៣០០នាក់ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព​ នៅចម្ងាយពីទីតាំងផ្ទុះ​ដល់ទៅ​៥ គីឡូម៉ែត្រ​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print