(​វិចារណកថា​)៖​ ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ទទួលខុសត្រូវ​ចំពោះ​វិនាសកម្ម​កើត​ចេញពី​ទំនប់​ដ​ន​សា​ហុង​

ចែករំលែក៖

​ប្រជាពលរដ្ឋ​ច្រើន​ជាង​៦០០​លាន​នាក់​ ស្ទើរ​ពាក់កណ្តាល​តំបន់​អាស៊ី​អាគ្នេយ៍​ នឹង​រង​ផល​ប៉ះពាល់​ ដោយសារ​តែ​ការ​វិនិយោគ​របស់​ក្រុមហ៊ុនមេ​ហ្គា​ហ្វើ​ស​ សង់វា​រី​អគ្គិសនី​ដ​ន​សា​ហុង​ក្នុង​ប្រទេស​ឡាវ​ ។​ ព្រោះតែ​ដើម្បី​ផល​ចំណេញ​របស់​ខ្លួន​ ក្រុមហ៊ុនមេ​ហ្គា​ហ្វើ​ស​ ដែល​ជា​មេ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ខេ​ម​ប្រូ​ មិន​គិត​អំពី​ផល​ប៉ះពាល់​លើ​ជីវិត​មនុស្ស​សត្វ​ រុក្ខជាតិ​ ដែល​រស់​កន្លង​មក​ដោយ​សុខ​ស្រួល​នៅ​តាម​ដង​ទន្លេមេគង្គ​នោះ​ឡើយ​ ។​ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ នឹង​ធ្វើ​ពហិកា​មិន​ទទួលទាន​ស្រា​បៀរ​អង្គរ​នោះ​ទេ​ ។​ មិន​ទទួលទាន​ស្រា​បៀរ​អង្គរ​ ក៏​ព្រោះតែ​ចង់​ឲ្យ​ក្រុមហ៊ុន​នេះ​ភ្ញាក់រលឹក​ បញ្ឈប់​សកម្មភាព​រំលោភ​បំពាន​ទៅ​លើ​បញ្ហា​បរិស្ថាន​ និង​បញ្ហា​សិទ្ធិ​មនុស្ស​ ។​

​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ដែល​មាន​ថៅកែ​ជា​ជនជាតិ​ម៉ា​ឡេ​ស៊ី​បាន​រួមចំណែក​ធ្វើ​ឲ្យ​មនុស្ស​រាប់​សិប​លាន​នាក់​ ដែល​រស់នៅ​ក្រោម​ខ្សែទឹក​ទន្លេមេគង្គ​ប្រឈម​នឹង​ហានិភ័យ​ ផ្នែក​បរិស្ថាន​ នៅ​ពេល​ដែល​ដំណើរការ​ទំនប់​វា​រី​អគ្គិសនី​ដ​ន​សា​ហុង​ចាប់ផ្តើម​ដំណើរការ​ ។​ រង​គ្រោះ​មិនមែន​តែ​ត្រី​ក្នុង​ទឹក​នោះ​ទេ​ សូ​ម្បី​តែ​ជីវៈចម្រុះ​,​ មនុស្ស​ សត្វ​ ក៏​រង​គ្រោះ​ដោយសារ​ទំនប់​ដង​សា​ហុង​នេះ​ដែរ​ ។​ វា​ជា​ហានិភ័យ​ដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ​នោះ​គឺ​ការ​កើនឡើង​នៃ​បម្រែបម្រួល​អាកាសធាតុ​ ក៏​ដូច​ជា​ការ​ផុត​ពូជ​នៃ​ម​ជ្ឆ​ជាតិ​ទាំងឡាយ​ ។​ ក្នុង​ផលប្រយោជន៍​របស់​ខ្លួន​ ក្រុមហ៊ុនមេ​ហ្គា​ហ្វើ​ស​ ក៏​ដូច​ជា​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ខេ​ម​ប្រូ​ បិទ​ភ្នែក​ បិទ​ត្រចៀក​ ធ្វើ​មិនដឹង​ មិន​ឮ​ចំពោះ​សេចក្តី​ស្រែក​អំពាវនាវ​របស់​ជន​រង​គ្រោះ​រាប់​សិប​លាន​នាក់​ ។​

ព័ត៌មានក្តៅបំផុត៖ NGO​នឹង​ធ្វើ​យុទ្ធនាការ​ពន្យល់​ឱ្យ​ បញ្ឈប់​ទទួលទាន​ស្រា​បៀរ​អង្គរ​

​របាយការណ៍​មួយ​ដែល​ចេញផ្សាយ​ដោយ​ អង្គការ​WWF​ បានឱ្យ​ដឹង​ ថា​ ម្ចាស់​ក្រុមហ៊ុន​នៃ​ការ​សាងសង់​ទំនប់​ វា​រី​អគ្គិសនី​ដ​ន​សា​ហុង​គឺ​ក្រុមហ៊ុនមេ​ ហ្គា​ហ្វើ​ស​ ។​ ក្រុមហ៊ុន​នេះ​មាន​ភាគហ៊ុន​ ៨០​ភាគរយ​ក្នុង​ការ​សាងសង់​ទំនប់​វា​រី​ អគ្គិសនី​នេះ​ចំណែក​២០​ភាគរយ​ទៀត​ជា​របស់​រដ្ឋាភិបាល​ឡាវ​ ។​ ក្នុង​ចំណោម​ ៨០​ភាគរយ​នៃ​ទុន​វិនិយោគ​នេះ​មាន​ ភាគហ៊ុន​ជិត​៣៣​ភាគរយ​ជា​របស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ដែរ​ ។​ ដូច្នេះ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​មាន​ចំណែក​ទទួលខុសត្រូវ​ចំពោះ​ហានិភ័យ​ដែល​នឹង​កើតឡើង​ ។​

​ផល​ប៉ះពាល់​នៃ​វា​រី​អគ្គិសនី​ដ​ន​សា​ហុង​ នេះ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ជះ​ឥទ្ធិពល​អាក្រក់​ចំពោះ​ជីវិត​មនុស្ស​ទេវា​ថែម​ទាំង​ធ្វើ​ឱ្យ​មច្ឆជាតិ​គ្រប់​បែប​យ៉ាង​ក៏​នឹង​ជួប​បញ្ហា​ ដែរ​ ។​ ទំនប់​វា​រី​អគ្គិសនី​ដ​ន​សា​ហុង​ធ្វើ​ឱ្យ​ ប៉ះពាល់​មនុស្ស​រាប់​លាន​នាក់​រស់នៅ​ ក្រោម​ខ្សែទឹក​ទន្លេមេគង្គ​មាន​ប្រទេស​ កម្ពុជា​និង​វៀតណាម​ជាដើម​ ។​ កម្ពុជា​និង​ វៀតណាម​ធ្លាប់​បាន​ជំទាស់​ជា​ញឹកញាប់​ ប៉ុន្ដែ​ឥឡូវនេះ​ការ​ស្ថាបនា​វា​រី​អគ្គិសនី​ ដ​ន​សា​ហុង​ចាប់ផ្ដើម​ហើយ​ ។​ រ​ដ្ឋា​ភិ​ បាល​ឡាវ​ ពុំ​បាន​ខ្វាយខ្វល់​អំពី​បញ្ហា​គ្រោះភ័យ​ដែល​នឹង​កើតឡើង​ចំពោះ​ប្រជាពលរដ្ឋ​រស់នៅ​ភាគ​ខាងក្រោម​នោះ​ ឡើយ​ ។​ ដូច​គ្នា​នេះ​ដែរ​ក្រុមហ៊ុនមេ​ហ្គា​ ហ្វើ​ស​ដែល​មាន​ចំណែក​រួម​ជាមួយ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ខេ​ម​ប្រ៊ូ​ក៏​មិន​ខ្វល់​អំពី​ទុក្ខវេទនា​ដែល​នឹង​កើតឡើង​លើ​ប្រជា​ ជន​កម្ពុជា​នោះ​ដែរ​ ។​

​ទំនប់​វា​រី​អគ្គិសនី​ដ​ន​សា​ហុង​ មាន​ថាមពល​២៦០​មេ​ហ្គា​វ៉ា​ត់​ស្ថិត​ នៅ​ក្នុង​ខេត្ដ​ចំប៉ា​សាក់​ ប្រទេស​ឡាវ​ ។​ នៅ​ពេល​ដែល​វា​កើតឡើង​វា​នឹង​កាត់​ ផ្ដាច់​លំហូរ​នៃ​មច្ឆជាតិ​ពី​អាង​ទន្លេមេគង្គ​លើ​និង​ធ្វើ​ឱ្យ​ភក់ល្បាប់​ត្រូវ​រីងស្ងួត​ ។​ ការ​ ប្រឈម​នេះ​នៅ​មិន​ទាន់​គិតដល់​ចំនួន​សត្វ​ ផ្សោត​ដែល​នឹង​ត្រូវ​ផុត​ពូជ​នៅឡើយ​ផង​។​

​ប្រទេស​ឡាវ​ចាប់ផ្ដើម​សាងសង់​ទំនប់​ វា​រី​អគ្គិសនី​ដ​ន​សា​ហុង​ក្រោម​កិច្ច​វិ​និ​ យោគ​របស់​ក្រុមហ៊ុនមេ​ហ្គា​ហ្វើ​ស​ចាប់តាំងពី​ខែតុលា​ ឆ្នាំ​២០១៥​ ខណៈ​ដែល​ ប្រទេស​ជា​សមាជិក​ទាំង​៤​នៃ​គណៈកម្មាធិការ​ទន្លេមេគង្គ​រួម​មាន​កម្ពុជា​,​ ថៃ​,​ វៀតណាម​ និង​ឡាវ​ខ្លួនឯង​បាន​ឯកភាព​ គ្នា​អំឡុង​ខែមិថុនា​ ឆ្នាំ​២០១៥​ថា​នឹង​ ពិគ្រោះ​យោបល់​គ្នា​មុន​នឹង​សាងសង់​ ទំនប់​នេះ​ ។​ តែ​ដើម្បី​ ផល​ ប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ក្រុមហ៊ុនមេ​ហ្គា​ ហ្វើ​ស​ក៏​ដូច​ជា​ចំណែក​ភាគហ៊ុន​ក្រុម​ ហ៊ុន​ស្រា​បៀរ​អង្គរ​ពិតជា​បាន​រួមចំណែក​បង្ក​ទុក្ខវេទនា​ចំពោះ​ប្រជាពលរដ្ឋ​រាប់​ សិប​លាន​នាក់​ដែល​រស់នៅ​ភាគ​ខាង​ ក្រោម​នៃ​ទំ​បន់​នេះ​ ។​

​តាម​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ដ​ន​ សា​ហុង​មាន​កម្ពស់​៣០​ម៉ែត្រ​ទៅ​៣២​ ម៉ែត្រ​ និង​មាន​ចម្ងាយ​ប្រហែល​៧​គីឡូ​ ម៉ែត្រ​ ។​ ទំនប់​នេះ​មាន​ចម្ងាយ​ប្រមាណ​ ១.៥០០​ម៉ែត្រ​ពី​ព្រំដែន​ប្រទេស​កម្ពុជា​ ក្នុង​ខេត្ដស្ទឹងត្រែង​ ។​ បើ​ទោះបីជា​មាន​ ការ​ជំទាស់​ពី​បណ្ដា​ប្រទេស​នៅ​តាម​ដង​ ទន្លេមេគង្គ​បែប​ណា​ក៏​ដោយ​ក្រុមហ៊ុន​ មេ​ហ្គា​ហ្វើ​ស​ដែល​ជា​អ្នក​សាងសង់​ទំនប់​នេះ​បាន​បញ្ជាក់​ថា​ ខ្លួន​បាន​សិក្សា​និង​វាយ​ តម្លៃ​អំពី​ផល​ប៉ះពាល់​បរិស្ថាន​ឬ​ហៅ​ កាត់​ថា​ EIA​ (Environmental​ Impact​ Assessment)​ រួច​ហើយ​ឃើញ​ថា​ មិន​ មាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ​ ។​ តែ​ការ​វាយតម្លៃ​មិន​បាន​សិក្សា​ពី​បណ្តា​ប្រទេស​នៅ​ខាងក្រោម​ទេ​ ។​

​រដ្ឋាភិបាល​ឡាវ​ក្រោម​ការ​ចង់​មាន​ចង់បាន​របស់​ក្រុមហ៊ុនមេ​ហ្គា​ហ្វើ​ស​នៃ​ចំណែក​ភាគហ៊ុន​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ យល់​ថា​ការ​សាងសង់​ទំនប់​នេះ​ស្ថិត​ក្នុង​ អធិបតេយ្យ​នៃ​ប្រទេស​ឡាវ​ ។​ រ​ដ្ឋា​ភិ​ បាល​ឡាវ​អះអាង​ថា​ មិន​មាន​ផល​ប៉ះ​ ពាល់​អ្វី​អំពី​ការ​សាងសង់​ទំនប់​នេះ​ទេ​ ។​ ប៉ុន្ដែ​យោង​តាម​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៩៥​ នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​គណៈកម្មាធិការ​ទន្លេមេគង្គ​កំណត់​ឱ្យ​បញ្ឈប់​ និង​ សង​សំណង​ប្រសិនបើ​រក​ឃើញ​មាន​ផល​ប៉ះពាល់​ឆ្លង​ដែន​ជាក់លាក់​ ។​ មាត្រា​៧​ ចែង​ថា​“​ការ​ទទួលខុសត្រូវ​សំណង​ដោយ​រដ្ឋ​ជា​ភាគី​”​ ។​

​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​នឹង​ពហិកា​មិន​ទទួលទាន​ស្រា​បៀរ​អង្គរ​រំពឹង​ថា​ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អា​មេ​រិ​ក​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ពេល​ខាង​មុខ​ ពិតជា​បាន​ពិភាក្សា​អំពី​អ្វី​ដែល​ជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​មិន​ខាន​ ។​ និយាយ​ឲ្យ​ខ្លី​ទៅ​ មិនមែន​តែ​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​ទេ​ ដែល​នឹង​រង​ផល​ប៉ះពាល់​ដោយសារ​ទំនប់​វា​រី​អគ្គិសនី​ដ​ន​សា​ហុង​នេះ​ ។​ ផ្ទុយ​ទៅ​វិញ​ ប្រជាពលរដ្ឋ​រហូត​ដល់​ជាង​៦០០​លាន​នាក់​ នៃ​បណ្តា​ប្រទេស​តាម​តំបន់​ទន្លេមេគង្គ​នឹង​រង​ផល​ប៉ះពាល់​ ហើយ​មិនមែន​តែ​មនុស្ស​ទេ​ ដែល​រង​ផល​ប៉ះពាល់​ សូ​ម្បី​តែ​សត្វ​,​ មច្ឆជាតិ​,​ រុក្ខជាតិ​ ជីវៈចម្រុះ​ផ្សេង​ទៀត​ ក៏​រង​ផល​ប៉ះពាល់​ដែរ​ ៕​

...

ដោយ៖ នួន​ ន​រិ​ន្ទ្រ​ន៍​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print