ក្មេងទំនើងពីរក្រុមកាប់ចាក់គ្នានៅមុខមន្ទីរទេសចរណ៍ខេត្តក្រចេះ អ្នកចាញ់ដេកពេទ្យអ្នកឈ្នះត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តក្រចេះ៖ ក្រុមក្មេងទំនើងពីរក្រុម ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ខណៈដែលក្មេងទំនើងទាំងនេះ ដេញកាប់ចាក់គ្នានៅមុខមន្ទីទេសចរណ៍ខេត្តក្រចេះ កាលពីល្ងាចថ្ងៃទី១១ខែកុម្ភៈ​។ សមត្ថកិច្ចបានអះអាងថា ក្រុមក្មេងទំនើងទាំងនេះ បានប្រើប្រាស់ដាវសាំម៉ូរ៉ៃ និងដែកបំពង់ទីប ដេញកាប់ចាក់គ្នា បង្កឱ្យមានអ្នករបួសធ្ងន់២នាក់ ហើយត្រូវបានក្រុមគ្រួសារនាំទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

នគរបាលបានឱ្យដឹងថា ក្រុមក្មេងទំនើងដែលកាប់ចាក់គ្នានេះ គឺមានពីរក្រុម ដោយក្រុមទី១ ជាក្រុមប្រចាំសង្កាត់រកាកណ្តាល មានបក្ខពួក២នាក់  និងក្រុមទី២ ជាក្រុមប្រចាំនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ មានបក្ខពួក៤នាក់ ហើយពួកគេបានជិះម៉ូតូប្រដេញគ្នា ប្រដាប់ដោយដាវសាំម៉ូរ៉ៃ និងបំពង់ទីប មកឈប់កាប់ចាក់គ្នា នៅមុខមន្ទីរទេសចរណ៍ខេត្ត ។

លោក គុណ សុភណ្ឌ​ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឱ្យដឹងថា ក្រុមអ្នកលេងប្រចាំភូមិទាំងនោះមានគ្នា៦នាក់ ក្នុងនោះមានពីរនាក់ត្រូវសមត្ថកិច្ចបានចាប់ឃាត់ខ្លួន ពីរនាក់ដេកពេទ្យ និងពីរនាក់ទៀតកំពុងរត់គេចខ្លួន ។

លោកបន្តថា ក្រុមអ្នកលេងទាំងនោះ ទី១ឈ្មោះ នៀវ រ៉ុង អាយុ១៨ឆ្នាំ រស់នៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ទី២ ឈ្មោះ មាន សុផាណែត អាយុ២០ឆ្នាំ រស់នៅភូមិរកាកណ្តាលមួយ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ជនទាំង២នាក់នេះត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ។ ទី៣ឈ្មោះ ផាន់ ណារ័ត្នអាយុ២០ឆ្នាំ ទី៤ឈ្មោះ សោម រដ្ឋា អាយុ២០ អ្នកទាំងពីររស់នៅសង្កាត់អូរឬស្សី ក្រុងក្រចេះ កំពង់រត់គេចខ្លួន ។ ទី៥ឈ្មោះ ហំ ​សេង អាយុ១៨ឆ្នាំ រស់នៅសង្កាត់អូរឬស្សី ក្រុងក្រចេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងទី៦ឈ្មោះ ប្រាំ ឃាំងដាំង អាយុ២០ឆ្នាំ ជនជាតិវៀតណាម រស់នៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ របួសធ្ងន់ត្រូវក្រុមគ្រួសារនាំទៅសង្គ្រោះនៅបន្ទីរពេទ្យក្នុងប្រទេសវៀតណាម ។

លោកនាយការិយាល័យបានបញ្ជាក់ថា ពេលនេះលោកកំពុងសាកសួរអ្នកដែលឃាត់ខ្លួនបាន ចំណែកអ្នកដេកពេទ្យនិងសាកសួរនៅពេលក្រោយ  ដោយឡែកចំពោះអ្នកកំពុងរត់គេចខ្លួន លោកនិងស្រាវជ្រាវស្វែងរកចាប់ខ្លួនដើម្បីកសាងសំណុំរឿងបន្ត ៕

20160212_092759

20160212_092633

20160212_090211

20160212_090205

ដោយ៖ កោះទ្រុង

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print