អាជ្ញាធរខណ្ឌសែនសុខចុះផ្អាកការដ្ឋានសំណង់ដែលកំពុងសាងសង់មួយកន្លែងសង្ស័យគ្មានច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ការដ្ឋានសំណង់ដែលកំពុងសាងសង់ជាឃ្លាំងបាន៥០ភាគរយទៅហើយ ត្រូវបានអាជ្ញាធរសង្កាត់ភ្នំពេញថ្មី និងអាជ្ញាធរខណ្ឌសែនសុខបានធ្វើការចុះផ្អាកជាបណ្តោះអាសន្នសង្ស័យគ្មានច្បាប់។

ការចុះផ្អាកសំណង់ខាងលើនេះបានធ្វើកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលមានទីតាំងស្ថិតនៅផ្លូវលំ ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមសម្តីពីមន្ត្សូរិយោដីខណ្ឌសែនសុខបានប្រាប់អោយដឹងថា ទីតាំងដែលគេសង់ធ្វើជាឃ្លាំងនេះមានទំហំសទទឹង ៣៦ម៉ែត្រ និង បណ្តោយ ៨៨ម៉ែត្រដែលបានលួចសាងសង់សម្រេចបាន៥០ភាគរយទៅហេីយតែគ្មានច្បាប់អនុញ្ញាតិពីសាលាខណ្ឌសែនសុខឡេីយ ទេីបនៅព្រឹកម៉ិញនេះ គណៈកម្មការចម្រុះចុះទៅត្រួតពិនិត្យ និងផ្អាក់ការសាងសង់ជាបណ្តោះអាសន្ន រងចាំអោយម្ចាស់ទីតាំងទៅសុំច្បាប់សាងសង់រួចសិនទេីបអាចបន្តសាងសង់ទៀតបាន។

គួរបញ្ជាក់ថា ទីតាំងខាងលេីនេះមិនត្រូវបានស្គាល់ឈ្មោះម្ចាស់ទីតាំងទេខណៈដែលគណៈកម្មការចុះទៅជួបតែតំណាងប៉ុណ្ណោះ។ ហើយអ្វីដែលគួរអោយឆ្ងល់នោះគឺគណៈកម្មការចម្រុះដែលចុះទៅផ្អាកការសាងសង់នោះពុំបានធ្វើធ្វើលិខិតស្នាមឬកិច្ចសន្យាអ្វីនោះទេគ្រាន់តែប្រាប់ដោយមាត់ទទេហើយក៍នាំគ្នាចេញមកវិញអស់៕

12674990_962803733774687_1957843841_o

12695508_962803583774702_1245649291_o

12698929_962803703774690_1598588985_o

12698795_962803597108034_1039466466_o

12695618_962803710441356_305765246_o

12695162_962803757108018_1809641015_o

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print