សាលារាជធានីភ្នំពេញ សូមធានាជួយរកការងារឱ្យបងប្អូនពិការទាំងអស់ ប៉ុន្តែត្រូវបញ្ឈប់ការធ្វើអាជីវកម្មលើជនពិការតទៅទៀត

ចែករំលែក៖

ភ្នំពេញ៖ ការងារសំខាន់ៗដែលយើងត្រូវធ្វើបន្តទៀត ជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការគឺ៖

១-គ្រប់គ្រងឱ្យបាននូវចំនួនជនពិការទាំងអស់ទូទាំងរាជធានីភ្នំពេញ ហើយកំណត់ឱ្យច្បាស់ពីអត្តសញ្ញាណរបស់ពួកគាត់ ថានៅតាមគ្រួសារ ឬនៅតាមអង្គការ បើពួកគាត់ចង់នៅមណ្ឌល យើងត្រូវបញ្ជូនទៅមណ្ឌលរបស់យើង ដោយមានការឧបត្ថម្ភ និងបីបាច់ថែរក្សាត្រឹមត្រូវ។

២-ពិនិត្យមើលឡើងវិញថា អង្គការណាខ្លះធ្វើការជាមួយជនពិការ មានច្បាប់ ឬអត់ច្បាប់ ហើយអង្គការដែលមានច្បាប់បានអនុវត្តគោលការណ៍របស់ខ្លួនហើយ ឬនៅ?

៣-រៀបចំបណ្ដុះបណ្ដាលទៅតាមសមត្ថភាពរបស់ពួកគាត់ ដើម្បីបន្ស៊ីជាមួយនឹងការងារផ្សេងៗ ហើយយើងអាចឱ្យគាត់រស់នៅក្នុងសង្គមដូចគេដូចឯងបាន។

៤-រដ្ឋបាលរាជធានីភ្នំពេញ នឹងជ្រើសរើសបងប្អូនពិការមួយចំនួន ដើម្បីមកបម្រើការងារជាមួយយើង ទៅតាមសមត្ថភាពរបស់ពួកគេ។

បងប្អូនពិការ! គាត់ពិតជាពិបាកម្យ៉ាងហើយ ដូច្នេះយើងគ្រប់គ្នាត្រូវតែចូលរួមលើកទឹកចិត្ត និងឱ្យតម្លៃចំពោះគាត់ មិនត្រូវយកគាត់ធ្វើជាអាជីវកម្ម ដើរច្រៀងតាមដងផ្លូវ ទីសាធារណៈនានានោះទេ៕

image

image

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print