ភ្នំពេញ៖ ការចុះអនុវត្តសាលដីការបស់តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១២ ខែកុម្ភះ ឆ្នាំ២០១៦ នៅវេលាម៉ោង ៧និង៣០នាទី គ្រាគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលរងខណ្ឌ ចុះអនុវត្តសាលដីកានេះ បានធ្វើនៅចំណុចដីឡូតិ៍លេខ៩៧B ផ្លូវ១០៨ ក្រុមទី១៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ជាលិទ្ធផលធ្វើឲ្យភាគីខាងម្ចាស់ផ្ទះយកកង់ឡានដាក់ដុតក្នុងផ្ទះ បណ្ដាលឲ្យរបួសខ្លូនឯង និងឃាត់ខ្លួនមនុស្ស០៣នាក់យកទៅសាកសួរនៅអធិការខណ្ឌដូនពេញផងដែរ ។
បើតាមប្រភពព័ត៍មានពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ការចុះអនុវត្តសាលដីការដ្ឋប្បវេណីលេខ៤៤ ចុះថ្ងៃទី១ ខែ កុម្ភះ ឆ្នាំ២០០៧ របស់តុលាការកំពូល ដឹកនាំដោយលោកស្រីសឺុ វណ្ណនី ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ។
ហើយពេលចុះដល់ទីតាំងខាងលើនេះ គឺអាជ្ញាធរបានអានសាលដីកា ឲ្យអ្នកចូលទាំងអស់ស្ដាប់ឃើញថាពុំឃើញវត្តមានកូនបំណលឈ្មោះសឹុង មុន្នីនៅទីនេះទេ គឺឃើញតែកូនស្រីរបស់គាត់ចំនួន៣ ទី១ឈ្មោះ សឹុង សំណាង និងសឹុង សុីណាព្រមទាំងប្តីជាអនិតិជនខ្មែរនៅសហរដ្ឋអាមេរិក ហើយគណៈកម្មាធិការក៏បានសុំណូពរនិងចរចាឲ្យអ្នកទាំងអស់នោះចូលរួមអនុវត្តដោយស្ម័ក្រចិត្ត ។ ប៉ុន្តែផ្ទុយទៅវិញឈ្មោះសឹុង សំណាង មិនត្រឹមតែមិនអនុវត្តតាមសូមណូពរខាងលើនេះទេ ថែមទាំងបានឈរនៅមុខផ្ទះដើម្បីរារាំមិនឲ្យអនុវត្ត ។ចំណែកឯឈ្មោះសឹុម សុីណានិងប្តីបានដើរចេញមកមុខផ្ទះ រីឯឈ្មោះសឹិុង សូណេ និងឈ្មោះសឹុង រតនា នៅក្នុងផ្ទះចាក់សោរបិតជិត រួចក៏បានធ្វើសកម្មភាពចាក់សាំងចូលក្នុងធុងហ្គាសចំនួន២ធុងក្នុងកង់ឡាន ដែលអ្នកទាំងអស់នោះមានគំរោងរួច បាត់ទៅហើយ ។
ពេលកំពុងអនុវត្តនោះ ស្រាប់តែភាគីខាងកូនបំណលបានចាក់សាំងដុសធុងហ្គាស ធ្វើឲ្យផ្ទះឆេះយ៉ាងខ្លាំង រួចក៏បានរត់គេចខ្លួនទៅនៅផ្ទះមួយទៀតដែលនៅក្បែរនោះ ចំណែកផ្ទះដែរឆេះត្រូវបានកម្លាំងនគរបាលពន្លត់អគ្គីភ័យបាញ់អន្តរគមន៍ទាន់ពេលវេលា ។ហើយឈ្មោះសឹុង រតនា បានរងរបួសពីការរលាកភ្លើងដែលខ្លួនបានដុតនោះ ។
ក្រោយមកទើបកម្លាំងសមត្ថកិច្ចក៏បានចូលទៅចាប់ជនបង្កហេតុទាំងអស់នោះ រួចបានបញ្ចូនស្រី្តឈ្មោះសឹុង រតនា ដែលរបួសរលាកពេញខ្លួននោះទៅមន្ទីរពេទ្យកាលម៉ែតផងដែរ និងម្នាក់ទៀតទៅសាលាខណ្ឌដូនពេញ ។ដោយឡែកឈ្មោះសឹុង សំណាង និងឈ្មោះសឹុង សីុណា ព្រមទាំងប្តីត្រូវបានបញ្ចូនខ្លួនទៅសាលាខណ្ឌដូនពេញចាត់ការតាមច្បាប់ផងដែរ ។
ក្រោយពីបានអនុវត្តចប់សព្វគ្រប់អស់ហើយ គណៈកម្មាការ បានសម្រេចអនុវត្តតាមសាលដីការដ្ឋប្បវេណីលេខ៤៤ ចុះថ្ងៃទី១ ខែ កុម្ភះ ឆ្នាំ២០០៧ របស់តុលាការកំពូល ដោយប្រគល់ដីឡូតិ៍និងផ្ទះលេខ៩៧B ផ្លូវ១០៨ ក្រុមទី១៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ឲ្យទៅឈ្មោះសឹុម ឡង គ្រប់គ្រងជាម្ចាស់កម្មសិទ្ធិ ដោយមានអ្នកស្រីទី គឹមស្រ៊ានជាមេធាវីដោយអាណត្តិចាប់ពីពេលនេះតទៅ៕
ដោយ៖ ស ដារ៉ា