សមាគម និងលីគបាល់ទាត់អង់គ្លេសជំរុញឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យមានអ្នកទស្សនាក្នុងកីឡដ្ឋានឡើងវិញ

ចែករំលែក៖

សមាគមកីឡាបាល់ទាត់អង់គ្លេស និងលីគបាល់ទាត់អង់គ្លេសបានជំរុញឲ្យរដ្ឋាភិបាលអនុញ្ញាតឱ្យអ្នកគាំទ្រវិលត្រឡប់ទៅកីឡដ្ឋានវិញដោយធានាដល់អ្នកគាំទ្រក្នុងលិខិតចំហថា ពួកគេអាចរៀបចំការប្រកួតប្រកបដោយសុវត្ថិភាព។

រដ្ឋាភិបាលសង្ឃឹមថានឹងអនុញ្ញាតឱ្យមានការត្រឡប់មកវិញនូវចំនួនមនុស្សពី២៥ទៅ៣៣ភាគរយចាប់ពីថ្ងៃទី១ ខែតុលា ប៉ុន្តែកាលពីខែមុននាយករដ្ឋមន្រ្តីលោក Boris Johnson បាននិយាយថា ផែនការទាំងនោះត្រូវបានរក្សាទុកជាផ្នែកមួយនៃការរឹតត្បិតថ្មីដើម្បីកំណត់ពីការរីករាលដាលនៃជំងឺCovid-19

នាយកប្រតិបត្តិនៃក្របខ័ណ្ឌ Premier League លោក Richard Masters, នាយកប្រតិបត្តិសមាគមបាល់ទាត់អង់គ្លេសលោក Mark Bullingham, នាយកសមាគមបាល់ទាត់អង់គ្លេសនៃកីឡាបាល់ទាត់ស្ត្រីលោក Kelly Simmons និងនាយកប្រតិបត្តិ EFL លោក David Baldwin បានថ្លែងក្នុងលិខិតរួមមួយថា ពួកគេបានធ្វើការជាមួយគ្នាដើម្បីធ្វើឱ្យទីកន្លែងមានសុវត្ថិភាពសម្រាប់ការត្រឡប់មកវិញរបស់អ្នកគាំទ្រក្នុងកីឡដ្ឋាន

នៅក្នុងលិខិតនោះបានបន្តថា ជាមួយនឹង EFL, Premier League, Super League និង Championship នៃព្រឹត្តិការណ៍ប្រកួតស្ត្រីទទួលបានជោគជ័យចំនួន១១លើករួចមកហើយនាពេលថ្មីៗនេះយើងបានបង្ហាញថាយើងអាចប្រកួតដោយសុវត្ថិភាព” ។

អង្គភាពគ្រប់គ្រងបាល់ទាត់បានអះអាងថា ក្លិបបានបង្ហាញរួចហើយថាពួកគេមានវិធានការសុវត្ថិភាពទាំងអស់សម្រាប់ការវិលត្រឡប់របស់អ្នកគាំទ្រដោយសុវត្ថិភាព ខណៈដែលពួកគេនៅតែបើកចំហដើម្បីទទួលយកនៃគម្រោងសាកល្បងដ៏ធំមួយ។

លិខិតនោះបានបន្ថែមថា “យើងនឹងបន្តជំរុញរដ្ឋាភិបាលឱ្យអនុញ្ញាតឱ្យយើងបើកកីឡដ្ឋានទទួលស្វាគមន៍ការវិលត្រឡប់របស់អ្នកគាំទ្រដោយសុវត្ថិភាព ហើយឥឡូវនេះបាល់ទាត់គួរតែត្រូវបានអនុញ្ញាតឱ្យធ្វើដូចគ្នា

គួររំលឹកថា អ្នកទស្សនាបាល់ទាត់ក្នុងកីឡដ្ឋានផ្ទាល់ត្រូវបានហាមឃាត់ ឬអនុញ្ញាតក្នុងចំនួនកំណត់ដែលជាផ្នែកមួយនៃកម្មវិធីសាកល្បងនៅឯកីឡាបាល់ទាត់ក្នុងប្រទេសអង់គ្លេសដោយសារការការពារ ជំងឺរាតត្បាតCovid-19 ដែលបានសម្លាប់មនុស្សជាង៤២,០០០នាក់នៅក្នុងចក្រភពអង់គ្លេស ដោយ៖ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print