ភ្នំពេញ៖ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានសំណេរលើ Facebook ផ្ទាល់ខ្លួនពេញចិត្តចំពោះអភិបាលខណ្ឌជ្រោយចង្វារ គឺលោក ឃ្លាំង ហួត បញ្ជាក់ពីការពិតអះអាងជូនប្រជាពលរដ្ឋ ការពារផលប្រយោជន៍ប្រជាពលរដ្ឋ ។
លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា៖ ជំហានទី២ – ខ្ញុំសូមកោតសរសេីរអស់ពីបេះដូងដល់ លោក ឃ្លាំង ហួត ដែលបានបញ្ជាក់ច្បាស់នឹងធានាអះអាងថា អ្វីជារបស់ពលរដ្ឋពិតប្រាកដ និងអ្វីដែលជាការរំលោភបំពានមកលេីពលរដ្ឋ ក្នុងនាមលោកជាភ្នែកច្រមុះរបស់ប្រមុខដឹកនាំ។
លោកថា៖ បេីខ្ញុំបានសង្កេតឃេីញកន្លងមក គឺពលរដ្ឋគ្នាសុំតែរស់នៅសុខសប្បាយទេ គ្នាថ្លេីមធំឯណាទៅហ៊ានគិត ឬហ៊ានបំពាន តតាំងជាមួយអ្នកមានឬអ្នកធំនោះ។
លោកលើកឡើងថា៖ អរគុណអាជ្ញាធរដែលការពារផលប្រយោជន៍ពលរដ្ឋដោយយកសច្ចះភាព និងគុណធម៍ ដោះស្រាយរាល់នូវបញ្ហានានាជូនពលរដ្ឋ ស័ក្តិសមជាមន្រ្តីជេីង២ពិតៗរបស់សម្តេច។ សេចក្តីសុខរបស់ពលរដ្ឋគឺស្ថិតនៅលេីដៃអស់លោកអាជ្ញាធរយេីងហេីយ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។
សូមបញ្ជាក់ថា៖ កន្លងមកប្រជាពលរដ្ឋបានអៈអាងថាខាងម្ចាស់SOKHA Hotel កំពុងរំលោភយកដីពួកគាត់ និងព្យាយាមធ្វើរបងបិទ ទៅលើដីរបស់គាត់ដែលកាន់កាប់ស្របច្បាប់។ ប្រជាពលរដ្ឋបានទៅជួប លោក ដួង តារា ឱ្យពិនិត្យលើឯកសារផ្លូវច្បាប់ ដើម្បីពួកគាត់បានយុត្តិធម៍។ ដោយឡែកលោក ឃ្លាំង ហួត អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ធ្លាប់សរសេរលើFacebook ផ្លូវការរបស់ខ្លួនកន្លងទៅយ៉ាងខ្លីថា៖ «សង្ឃឹមថាអ៊ុំស្រីទទួលបានយុត្តិធម៌»បន្ទាប់ពីប្រជាពលរដ្ឋមួយគ្រួសារបានទៅជួបលោក ដួង តារា ដល់កន្លែងធ្វើការ៕
ដោយ៖ សុខ ខេមរា