ជនសង្ស័យម្នាក់ពាក់ព័ន្ធបទល្មើសឃាតកម្មត្រូវបាននគរបាលខេត្តកណ្តាល ដឹកនាំកម្លាំងតាមចាប់ខ្លួនដល់ខេត្តតាកែវ ដោយជោគជ័យ

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល សហការជាមួយនគរបាលខេត្តតាកែវ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ តាមចាប់ខ្លួន បានដោយជោគជ័យ។

ប្រតិបត្តិការបង្ក្រាបជនសង្ស័យបានដោយជោគជ័យនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ។

ជនសង្ស័យមានឈ្មោះ រិច ឆៃ ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវបានចាប់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ជាប់សង្ស័យពីបទ «ឃាតកម្ម» ប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចខាងកើតជាប់ទំនប់ទទឹងថ្ងៃ ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានប្រគល់ជូនខាងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ៖ចេស្តា

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print