នគរបាលចុះបង្ក្រាបជនសង្ស័យម្នាក់ដកហូតថ្នាំញៀនបានមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលធ្វេីការស្រាវជ្រាវហើយឃាត់ខ្លួនបានរួមជាមួយថ្នាំញៀនចំនួន២កញ្ចប់និងវត្ថុតាងមួយចំនួនទៀតកាលពីវេលាម៉ោង ១៦និង០០ នាទីរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ស្ថិតក្នុងភូមិសាមគ្គី១ សង្តាត់ត្រពាំងក្រសាំង ខណ្ឌពេាធិ៍សែនជ័យ ។

ជនសង្ស័យមានឈ្មោះ ហ៊ុន សៅមេសា ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសាមគ្គី២ សង្តាត់ត្រពាំងក្រសាំង ខណ្ឌពេាធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្នុងនោះសមត្ថកិច្ចបានចាប់យកម្សៅក្រាមពណ៌សថ្លាចំនួន២ថង់ធំល្មម, ថង់សម្រាប់ច្រកគ្រឿងញៀន, ឧបករណ៍ប្រេីប្រាស់គ្រឿងញៀន,ទូរស័ព្ទដៃម៉ាកOPPO ពណ៌ខៀវ១គ្រឿង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា​ មុនឈានទៅដល់ការបង្ក្រាបទីតាំងខាងលេីមានបងប្អូនប្រជាពលរដ្ឋល្អបានរាយការណ៍ជាសម្ងាត់មកថា មានការជួញដូរនិងប្រេីប្រាស់គ្រឿងញៀនទេីបសមត្ថកិច្ចចុះបង្ក្រាបភ្លាមៗនិងឃាត់ខ្លួនជនសង្ស័យចាប់យកគ្រឿងញៀនតែម្តង។
ក្រោយចាប់ឃាត់ខ្លួន ជនសង្ស័យរួមនិឹងវត្ថុតាង ត្រូវបាននគរបាលប៉ុស្ដិ៍កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តអនុវត្តតាមនីតិវិធី៕ដោយ៖​ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print