ករណី​ឆ្លង COVID-19 ប្រទេសមី​យ៉ាន់​ម៉ា​ កើនឡើងសរុបជាង​២​ម៉ឺន​នាក់ ខណៈករណីឆ្លងថ្មី​បន្តរកឃើញជាង​១​ពាន់​នាក់​

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមរបាយការណ៍ប្រចាំថ្ងៃ នៃអត្រាឆ្លង COVID-19 នៅប្រទេសមី​យ៉ាន់​ម៉ា បានបញ្ជាក់ថា តួលេខ​ឆ្លង​សរុប​កើនឡើងមាន​២២៤៤៥​ករណី ហើយ​ស្លាប់មានចំនួន ​៥៣៥​នាក់​។​ ខណៈដែលអាជ្ញាធរមី​យ៉ាន់​ម៉ា បន្ត​រកឃើញ​ករណី​ឆ្លង​ប្រចាំថ្ងៃ​ច្រើន​ដដែល មាន​ករណី​ឆ្លង​ថ្មី​ចំនួន​១០១២​បន្ថែមទៀត​ នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ២០២០ ។

​បើគិត​ត្រឹម​ថ្ងៃទី​៨ ខែតុលាម្សិលមិញនេះ មី​យ៉ាន់​ម៉ា មានតួលេខ​ឆ្លង​២២៤៤៥​ករណី កំពុង​លេខ​រៀង​ទី​បី​នៃ​តារាង​ករណី​ឆ្លង COVID-19 នៅ​អាស៊ីអាគ្នេយ៍​ តាម​ពីក្រោយ​ហ្វីលីពីន ឥណ្ឌូណេស៊ី និង​សិង្ហ​បុរី ​។ ចំណែកឯហ្វីលីពីន​វិញ នៅតែឈរលំដាប់​លេខ​មួយដដែរ ព្រោះករណី​ឆ្លង​សរុប​មានដល់ ៣៣១៨៦៩ និង​ស្លាប់​៦០៦៩​នាក់ រីឯ​ឥណ្ឌូណេស៊ី​មានករណីឆ្លង ​៣២០៥៦៤​ករណី និង​ស្លាប់​១១៥៨០​នាក់​។​

​ដោយឡែកសិង្ហ​បុរី​ ដែល​មួយរយៈ​មុន​មាន​ករណី​ឆ្លង​ខ្លាំង​នោះ បាន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់ ដោយមាន​ករណី​ឆ្លង​សរុប​ចំនួន​៥៧៨៤៩ និង​ស្លាប់​២៧​នាក់​។ នៅក្រោម​មី​យ៉ាន់​ម៉ា គឺ​ម៉ាឡេស៊ី​មាន​ករណី​ឆ្លង​ចំនួន​១៤៣៦៨ និង​ស្លាប់​១៤៦​នាក់​។ ថៃ​នៅ​លេខ​រៀង​បន្ទាប់ មាន COVID-19 ចំនួន​៣៦២២​ករណី និង​ស្លាប់​៥៩​នាក់​។ ក្រោម​ថៃ​មាន​វៀតណាម ជាមួយ​ករណី​ឆ្លង​១១០០ និង​ស្លាប់​៣៥​នាក់​។​

​ជាមួយគ្នានេះដែេ កម្ពុ​ជាមាន​ករណី​ឆ្លង​ចំនួន​២៨២ មិនមាន​អ្នកស្លាប់​ឡើយ​។ ខណៈព្រុយ​ណេ​មាន​១៤៦​ករណី និង​ស្លាប់​បី​ហើយ​ឡាវ​មាន​២៣​ករណី គ្មាន​អ្នកស្លាប់​ ​។ រីឯទី​ម័​រ​ខាងកើត​វិញ​មាន​២៨​ករណី និង​គ្មាន​អ្នកស្លាប់​ដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print