ខាន់ ចេសា ទទួលខ្សែក្រវាត់ខ្មៅ នារីក្មេងជាងគេលើពិភពលោក មុនចូលវ័យ ១៩ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ កីឡាការិនី ជឺជិតស៊ូ ឆ្នើមរបស់កម្ពុជា ដែលជាម្ចាស់ មេដាយមាស កីឡាអាស៊ី និងស៊ីហ្គេម កញ្ញា ខាន់ ចេសា បានក្លាយជា កីឡាការិនី វ័យក្មេងជាងគេ ដែលទទួល បានខ្សែក្រវាត់ខ្មៅ កីឡាជឺជិតស៊ូ ក្នុងវ័យ ១៨ឆ្នាំ ពីកម្មវិធី Jiu-Jitsu kid’s program កាលពីពេលថ្មីៗ ពោលគឺមុន ២ថ្ងៃ ដែលនាងឈានចូលវ័យ ១៩ឆ្នាំ ។

  ការទទួលខ្សែក្រវាត់ខ្មៅនេះ គឺជាកំណត់ត្រា ប្រវត្តិសាស្ត្រថ្មី មួយទៀត របស់កីឡាការិនី ខ្មែរ-អាមេរិក ខាន់ ចេសា ដែលធ្វើឲ្យ ពិភពលោកភ្ញាក់ផ្អើល និងស្ងើចសរសើរ រូបនាងកាន់តែខ្លាំង ក្រៅពីសមិទ្ធផល លើសមរភូមិប្រយុទ្ធ ដែល ចេសា ដណ្ដើម បានស្ទើររាប់ភ្លេច ក្រោយចាប់ អាជីពកីឡា ជឺជិតស៊ូរយៈពេល ១០ឆ្នាំកន្លងមក។ ខាន់ ចេសា បានឲ្យដឹងថា នាងពិតជា រីករាយជាខ្លាំង ដែលទទួលបាន ការដំឡើងខ្សែក្រវាត់ ពីពណ៌ត្នោត ទៅពណ៌ខ្មៅ ក្នុងនាមកីឡាការិនីវ័យក្មេង ជាងគេលើពិភពលោក។ ម្យ៉ាងនេះ ក៏ជាការសម្រេចនូវក្ដីស្រម៉ៃ ដែលនាងចង់បាន ក្រោយឈាន ជើងចូលប្រឡូក អាជីពកីឡាជឺជិតស៊ូតាំង ពីឆ្នាំ២០១០ នេះដែរ។ គួរដឹងថា កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា ធ្លាប់ដណ្ដើម បានមេដាយមាស កម្រិតពិភពលោក និងឈ្នះមេដាយ លក្ខណៈអន្តរជាតិ ផ្សេងៗជាច្រើន។

លើសពីនេះ នាងធ្លាប់មកប្រកួត តំណាងកម្ពុជា ២ដង ហើយនាំ មេដាយមាស ជូនជាតិទាំង ២ដង រួមមានឈ្នះ មេដាយមាស កីឡាអាស៊ីឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី និងឈ្នះមេដាយមាស ស៊ីហ្គេមឆ្នាំ២០១៩ នៅហ្វីលីពីន។ ប៉ុន្តែកន្លងកីឡាការិនី មានឪពុក ជាជនជាតិកម្ពុជា និងម្ដាយជា ជនជាតិម៉ិចសុីកូ ត្រូវបានអាណាព្យាបាល របស់ខ្លួនជំរុញ និងលើកទឹកចិត្តនាងឲ្យ ចូលរួមប្រកួតតំណាងកម្ពុជា ក្នុងព្រឹត្តិការណ៍ តូច-ធំលើឆាកអន្តរជាតិ ហើយ ខាន់ ចេសា ផ្ទាល់ក៏បានបង្ហាញភាព សប្បាយរីករាយ និងត្រៀមខ្លួន រួចរាល់ ដើម្បីមកប្រកួត តំណាងប្រទេស កំណើត របស់ឪពុកខ្លួនផងដែរ៕

    

...

ប្រភព៖ ទទក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print