រុស្ស៊ី៖ បង់ក្លាដែសនឹងទទួលបានការផ្តល់អាទិភាពទិញវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ Sputnik V មុនគេ

ចែករំលែក៖

រដ្ឋាភិបាលប្រទេស​បង់ក្លាដែស បានប្រកាសឲ្យដឹងថា បានទំនាក់ទំនងជាមួយភាគីរុស្ស៊ីដើម្បីទិញវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ​Sputnik V ឲ្យបានឆាប់បំផុត​។ នៅពេលនោះរុស្ស៊ី ក៏បានប្រកាសផ្តល់អាទិភាព ដល់បង់ក្លាដែស។
រដ្ឋមន្ត្រីក្រសួងការបរទេសបង់ក្លាដែស លោក Abul Kalam Abdul Momen បានឲ្យដឹងថា «យើងបានទំនាក់ទំនងជាមួយរុស្ស៊ី​ស្តីពីបញ្ហាវ៉ាក់សាំង​។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​របស់យើងបានទំនាក់ទំនងជាមួយ​សមភាគី​រុស្សុីស្នើទិញវ៉ាក់សាំង​ឲ្យបានឆាប់​បំផុត»។
រដ្ឋមន្ត្រីការបរទេស Abul Kalam Abdul Momen បានបញ្ជាក់ថា ​ឯកអគ្គរដ្ឋទូតបង់ក្លាដែសប្រចាំនៅ ទីក្រុងមូស្គូ បានស្នើដល់រុស្ស៊ីដាក់បញ្ចូលបង់ក្លាដែសស្ថិតនៅក្នុងចំណោមប្រទេសដែលទទួលបានអាទិភាពផ្តល់​វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ មុនគេបង្អស់​។
រដ្ឋមន្ត្រីការបរទេសបង់ក្លាដែសបានឲ្យដឹងថា រដ្ឋាភិបាល​និឹងធ្វើគ្រប់យ៉ាងដើម្បីធានាសុវត្ថិភាពដល់ពលរដ្ឋ​រួចផុតពីជំងឺឆ្លងកូវីដ​-១៩។ រដ្ឋមន្ត្រីការបរទេសបង់ក្លាដែសបានឲ្យដឹងទៀតថា «យើងពិតជាសម្បាយរីករាយយ៉ាងខ្លាំង​​ ដោយសារតែរុស្ស៊ីស្ថិតនៅក្នុងដំណាក់កាលចុងក្រោយបំផុតក្នុងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ។ យើងសូមជូនពរក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ី ទទួលបានលទ្ធផលល្អ​ក្នុងការស្រាវជ្រាវ​ និងលះបង់ជាច្រើននៅក្នុងវិស័យនេះ»។
វ៉ាក់សាំង Sputnik V របស់រុស្ស៊ី​ទទួលបានការបញ្ជាទិញពី៥០ ប្រទេសជុំវិញពិភពលោកនូវវ៉ាក់សាំងដល់ទៅ​១,២ពាន់លានដូស ក្នុងដំណាក់កាលឆ្នាំ​២០២០-២០២១ ៕ដោយ៖ធីរីណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print