សេចក្តីជូនដំណឹងស្តីពីស្ថានភាពជន់លិចលេីកំណាត់ផ្លូវជាតិលេខ​ ៥៥​ ក្នុងខេត្ត​ពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា​ ៖ នៅថ្ងៃទី០៨​-០៩​​ ខែតុលា ឆ្នាំ២០២០​ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់​ កំពស់ទឹកបានកេីនឡេីងក្នុងកំរិតមួយដែលត្រូវប្រកាសអាសន្ន​ (កម្ពស់ទឹកស្ទឹងក្រុងពោធិ៍សាត់​ ៥,៤៥ម៉ែត្រ​ កម្ពស់ទឹកប្រុងប្រយ័ត្ន​ ៥,០០ម៉ែត្រ)​ ដែលបង្ករឱ្យជន់លិចកំណាត់ផ្លូវជាតិលេខ៥៥​ និងតំបន់មួយចំនួន​ ក្នុងខេត្តពោធិ៍សាត់។

ជាមួយគ្នានេះផងដែរ​ មន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តពោធិ៍សាត់​ បាន និងកំពុងសហការជាមួយអាជ្ញាធ័រពាក់ព័ន្ធ​ ក្នុងការចូលរួមជួយចុះអន្តរាគមន៍​ និងទប់ស្កាត់ជំនន់ទឹកភ្លៀងតាមដងផ្លូវ​ ដោយដឹកជញ្ជូនខ្សាច់​ និងកងកំលាំងចាំជួយប្រជាពលរដ្ឋ​ តាំងពីពេលកេីតហេតុ​ រហូតមកទល់ពេលនេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្ន និងផ្អាកការធ្វើដំណើរនៅតំបន់ដែលរងផលប៉ះពាល់ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print