បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តបុករះម៉ូតូ២គ្រឿងរងរបួសស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តរេចង្កូតបុករះម៉ូតូ២ គ្រឿង បណ្តាលឱ្យមនុស្សប្រុសស្រី២នាក់រងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧ យប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវលេខ៦០៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ស្ត្រីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកZoomer x ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GT-8632 ហើយបុរសម្នាក់ទៀត ជិះម៉ូតូមួយគ្រឿងម៉ាក Suzuki nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GP-2020 ម៉ូតូទាំងពីរបើកតាមបណ្តោយផ្លូវលេខ៦០៨ ទិសដៅពីកើតទៅលិច ខណៈពេលមកដល់ចំណុចកើតហេតុស្រាប់តែ មានរថយន្តមួយគ្រឿងបើកដោយបុរសម្នាក់ សង្ស័យស្រវឹងស្រា បានរេចង្កូតទៅបុករះម៉ូតូទាំងពីរគ្រឿង បណ្តាលឱ្យម្ចាស់ម៉ូតូទាំង២រងរបួសស្រាល ចំណែកម៉ូតូនិងរថយន្តរងការខូចខាតរៀងខ្លួន។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានមកដល់ចំណុចកើតហេតុ ធ្វើការវាស់វែង និងយករថយន្តនិងម៉ូតូទៅរក្សាទុក្ខនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំការដោះស្រាយនៅពេលក្រោយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print