ភ្លៀងខ្លាំងជនលិចកំណាត់ផ្លូវជាតិលេខ៥ ស្ទះចរាចរណ៍ រាប់ម៉ោងត្រង់ស្ពានពោធិ ស្រុកសាមគ្គីមានជ័យ

ចែករំលែក៖

កំពង់ឆ្នាំង៖ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចស្ពានពោធិ៍
ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងនៅប៉ែកខាងលើ បណ្តាលឱ្យទឹកហូរកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ពានពោធិ ក្នុងភូមិសាស្ត្រ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅ ត្រូវបានកកស្ទះចរាចរណ៍រាប់ម៉ោង។បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្តាលអោយទឹកជនលិចហូរកាត់ផ្លូវ ដែលមិនអាចអោយមធ្យោបាយធ្វើដំណើរបានលឿននោះទេ ។នេះបើតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន នៃស្រុកសាមគ្គីមានជ័យបានបញ្ជាក់ល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ។
នៅពេលនេះបញ្ចៀសនូវបញ្ហាកកស្ទះ
កម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត រួមជាមួយកម្លាំង នៃអធិការដ្ឋានស្រុកពាក់ព័ន្ធ បានចុះអន្តរាគមន៍ជួយសម្រួលចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងពេលមេឃកំពុងភ្លៀងនេះដែលកំពុងមានការកកស្ទះដោយសារមានទឹកភ្លៀងហូរកាត់ផ្លូវនេះ ។
សមត្ថកិច្ចដែលកំពុងចុះជួយអន្តរាគមន៍សម្រួលចរាចរណ៍ខណ:នេះ ម៉ោងជិត១០យប់ហើយនេាះ ចរាចរណ៍ទើបបានធូរស្បើយបន្តិចប៉ុណ្ណាោះ ប្រសិនបើភ្លៀងរាំង នោះចរាចរណ៍នឹងឆាប់បានធូរខ្លាំងប៉ុន្តែបើភ្លៀងនៅបន្តមកទៀតនោះកាកស្ទះនឹងអូសបន្លាយទៅមុខទៀត ។សមត្ថកិច្ចសំណូមពរអោយបងប្អូនដែលធ្វដំណើរឆ្លងការមេត្តាប្រុងប្រយ័ត្នខ្ពស់ ដើម្បសុវត្ថិភាព៕ចន្ថា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print