លោក ចាន់ សុីណា ចុះធ្វើការត្រួតពិនិត្យលើសភាពការទឹកក្នុងបណ្តាតំបន់បាសាក់,អូរត្រជាក់ចិត្ត និងតំបន់ព្រែកជី

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃសុក្រ ៧រោច ដល់ថ្ងៃអាទិត្យ ៩រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩-១១ ខែតុលា ឆ្នាំ២០២០ នេះ លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM បានដឹកនាំក្រុមការងាររបស់ក្រសួងជាច្រើនរូប និងក្រុមទីប្រឹក្សា ADB ប្រចាំក្រសួងធនធានទឹក និងឧតុនិយម ចុះធ្វើការត្រួតពិនិត្យលើសភាពការទឹកក្នុងបណ្តាតំបន់ដូចខាងក្រោម ដែលស្ថិតក្នុងស្រុករុក្ខគីរី និងស្រុកមោងឫស្សី ក្នុងខេត្តបាត់ដំបង។ បើយោងតាមប្រភពពីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា៖

១- តំបន់បាសាក់
២- តំបន់អូរត្រជាក់ចិត្ត
៣- តំបន់ព្រែកជី

ក្នុងពេលដែលប្រទេសកម្ពុជាយើង កំពុងស្ថិតក្រោម អំណាចនៃប្រព័ន្ធសម្ពាធទាបជាបន្តបន្ទាប់ ដែលជាបុព្វហេតុធ្វើឲ្យខេត្តបាត់ដំបង ក្នុងចំណោមបណ្តាខេត្តដ៏ច្រើនដ៏ទៃទៀតបានទទួលនូវរបបទឹកភ្លៀងលើសពី ២០០ មម ដូចនេះការចុះធ្វើការត្រួតពិនិត្យនេះគឺដើម្បីមានបំណងដូចតទៅ ៖

១- ធ្វើការត្រួតពិនិត្យ និងវាយតម្លៃលើស្ថានការទឹកភ្លៀងដ៏ច្រើនខុសប្រកតីមានចារឹកលក្ខណ: ជា Flash Flood ហូរបុកកំហុក។

២- ធ្វើរបាយការណ៍គោរពជូនដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីសុំការអនុញាតសម្រេចចាត់វិធានការជាក់ស្តែងឲ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព។

៣- ដើម្បីត្រៀមគ្រប់មធ្យោបាយធ្វើអន្តរាគមន៍សង្គ្រោះ ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print