សារព័ត៌មានប៊ីប៊ីស៊ីបានផ្សាយថា ជា លើកទីមួយហើយដែលប៉ូលិសមីយ៉ាន់ម៉ា បង្កើនការការពារដល់លោកស្រីអ៊ុងសាន ស៊ូជី មេដឹកនាំគណបក្សឈ្នះឆ្នោតក្រោយ ពេលមានការគំរាមកំហែងដល់អាយុជីវិត របស់លោកស្រី។
ការគំរាមកំហែងកើតឡើងក្រោយ ពេលដែលមីយ៉ាន់ម៉ាត្រៀមកែប្រែរដ្ឋ ធម្មនុញ្ញផ្ដល់ឱកាសដល់លោកស្រី អ៊ុង សាន ស៊ូជី ក្លាយជាប្រធានាធិបតីនៅក្នុង ប្រទេសនេះ ។ កន្លងមកលោកស្រីត្រូវ បានគេចាត់ទុកថា បានព្យាយាមគេច វេះពីមាត្រានៅក្នុងរដ្ឋធម្មនុញ្ញដើម្បីក្លាយ ជាមេដឹកនាំនៅក្នុងប្រទេសនេះ។ មាន តែការកែប្រែរដ្ឋធម្មនុញ្ញប៉ុណ្ណោះ ទើប អាចជួយលោកស្រីបានក្លាយជាមេដឹកនាំ មីយ៉ាន់ម៉ាបាន ហើយការកែប្រែនោះ អាចប្រព្រឹត្ដទៅបានលុះត្រាតែមានការគាំទ្រពីកម្លាំងយោធា ។
ការគំរាមកំហែងធ្វើឡើងដោយបុរស ម្នាក់នៅតាមបណ្ដាញសង្គមទំនាក់ទំនងហ្វេសប៊ុកដោយនៅក្នុងនោះបានសរសេរ ថា “យើងជាអាវុធបាញ់រះ ហើយយើង បានហ្វឹកហាត់អស់រយៈពេលជាងមួយខែ ខ្ញុំនឹងសម្លាប់លោកស្រីស៊ូជី”។ ក្រោយ មកគណនីហ្វេសប៊ុកខាងលើក៏ត្រូវលុប ចោលហើយម្ចាស់គណនីហ្វេសប៊ុកក៏បាន ធ្វើការសុំទោសវិញ ។ ប៉ុន្ដែដើម្បីសុវត្ថិ ភាពរបស់លោកស្រី អ៊ុងសាន ស៊ូជី កម្លាំងសន្ដិសុខចាំបាច់ត្រូវតែការពារ លោកស្រី២៤លើ២៤ម៉ោងទាំងនៅក្នុង ផ្ទះរបស់លោកស្រីផងដែរ ។
ការបោះឆ្នោតជ្រើសរើសប្រធានា ធិបតីនៅក្នុងកិច្ចប្រជុំសភានឹងត្រូវធ្វើ ឡើងនាថ្ងៃទី១៧ ខែមីនាខាងមុខ។ ការ សម្រេចអូសបន្លាយនីតិវិធីនៃការរៀបចំបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនេះ ជាសក្ខីកម្មមួយដែលបញ្ជាក់ពីការចរចា ដ៏លំបាករវាងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យនិងស្ថាប័នកងទ័ព។ ដំបូងឡើយគណបក្សសម្ព័ន្ធជាតិដើម្បី លទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សាន ស៊ូជី ដែលបានឈ្នះឆ្នោតភ្លូកទឹក ភ្លូកដីនៅក្នុងការបោះឆ្នោតសភានៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥នឹងចូលគ្រប់ គ្រងសភាថ្មីៗនេះធ្លាប់បានបញ្ជាក់ថា នីតិវិធីនៃការរៀបចំបោះឆ្នោតជ្រើសរើស ប្រធានាធិបតីថ្មីត្រូវធ្វើឡើងក្នុងខែកុម្ភៈ ឆ្នាំ២០១៦នេះ។ តែទីបំផុតនៅថ្ងៃចន្ទ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ អនុប្រធានសភា ទាំងពីររូបបានប្រកាសលើកពេលទៅថ្ងៃទី១៧ ខែមីនាខាងមុខវិញ ពោល២ សបា្ដហ៍មុនប្រធានាធិបតីថ្មីចូលកាន់ តំណែងជាផ្លូវការនៅថ្ងៃទី១ ខែមេសា។
ច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ២០០៨តាក់តែង ក្នុងសម័យរបបសឹកបានកំណត់ថា រដ្ឋ សភានិងព្រឹទ្ធសភាជាអ្នកបោះឆ្នោតជ្រើស រើសប្រធានាធិបតីថ្មីសម្រាប់អាណត្ដិ៥ឆ្នាំ។ តែមុននឹងឈានដល់ការបោះឆ្នោត គេត្រូវស្វែងរកឱ្យបានបេក្ខជនចំនួន៣ រូបដែលក្នុងនោះបេក្ខជនមួយរូបជ្រើស រើសដោយរដ្ឋសភាមួយរូបជ្រើសរើស ដោយព្រឹទ្ធសភានិងមួយរូបទៀតជ្រើស រើសដោយស្ថាប័នកងទ័ព។ក្នុងចំណោម បេក្ខជនប្រធានាធិបតីឈរឈ្មោះទាំង៣ រូប បើម្នាក់បានជាប់ឆ្នោតជាប្រធានា ធិបតី២នាក់ទៀតនឹងក្លាយជាអនុប្រធានាធិបតីដោយស្វ័យប្រវត្ដិ។
សូមជម្រាបជូនថាគណបក្សសម្ព័ន្ធ ជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់ លោកស្រី អ៊ុងសាន ស៊ូជី មានសំឡេង ដាច់ខាតនៅក្នុងសភាអាចនឹងបោះឆ្នោត ឱ្យបេក្ខជនប្រធានាធិបតីរបស់ខ្លួន។ តែ ទន្ទឹមគ្នានេះគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី ក៏ត្រូវការការគាំទ្រ ពីកងទ័ពដែលមានអាសនៈ១ភាគ៤នៅក្នុងសភា ។ នេះជាហេតុផលមួយដែល ជំរុញឱ្យមានការអូសបន្លាយនីតិវិធីនៃការ រៀបចំបោះឆ្នោតជ្រើសរើសប្រធានាធិបតី ថ្មីរហូតដល់ថ្ងៃទី១៧ ខែមីនាខាងមុខ ៕
ប្រែសម្រួល៖ ម៉ែវ សាធី