អាជីវករខ្មែរនៅផ្សារុងក្លឿក្នុងដីថៃជិត៦០ភាគរយ បិទតូបដោយភ័យខ្លាចពីការបង្ក្រាបអីវ៉ាន់ខុសច្បាប់ពីសំណាក់សមត្ថកិច្ចថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្រុមអាជីករខ្មែរដែលរកស៊ីលក់ដូរនៅផ្សាររុងក្លឿប្រទេសថៃត្រូវបានអាជីវករខ្មែរលក់ដូរនៅទីនោះរាយការណ៍ឱ្យដឹងថារយៈពេល២ទៅ៣ថ្ងៃចុងក្រោយនេះបាននាំគ្នាបិទតូបអត់លក់ជិត៦០ភាគរយដោយមានការភ័យខ្លាចពីការគំរោងផែនការចាត់ វិធានការទ្រង់ ទ្រាយធំពីសំ ណាក់សមត្ថកិច្ចថៃទៅលើអាជីវករខ្មែរដែល បានលក់អីវ៉ាន់ល្លែងម៉ាកខុសច្បាប់ រំលោភ កម្មសិទ្ធិបញ្ញា។

ការបិទតូបនោះក្រោយពីអាជីវករខ្មែរនៅផ្សាររុងក្លឿបានទទួលដំណឹងថាកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦សមត្ថកិច្ចថៃបានបើកកិច្ចប្រជុំនៅខេត្តស្រះកែវផ្សព្វផ្សាយតាមបណ្តាសារព័ត៌មានរបស់ប្រទេសថៃប្រកាសពីប្រតិបត្តិការរបស់សមត្ថកិច្ច និងក្រុមDSIចុះមកត្រួតពិនិត្យនិងចាប់ទំនិញរំលោភកម្មសិទ្ធិបញ្ញារបស់អាជីវករខ្មែរនៅផ្សាររុងក្លឿ។

ចាប់ពីកិច្ចប្រជុំរបស់សមត្ថកិច្ចថៃគ្រោងនិងចាត់វិធានការអាជីវករខ្មែរនៅផ្សាររុងក្លឿរហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះក្រុមអាជីករខ្មែរដែលរកស៊ីលក់ដូរនៅផ្សាររោងក្លឿប្រទេសថៃឈមនឹងព្រំដែនក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានបិទតូបមួយចំនួនធំនៅឡើយមានចំនួនតិចតួចណាស់ដែលបាននាំគ្នាទៅបើកតូបលក់ហើយបើកតូបលក់ជាលក្ខណៈលាក់លៀមនោះផងដែរ។

បើតាមប្រភពព័ត៌មានពីរអាជីវករខ្មែរលក់ដូរផ្សារររុងក្លឿ(ប្រទេសថៃ)បានបញ្ជាក់ថា៖ លទ្ធផលនៃកិច្ចប្រជុំនោះគឺក្រុមស៊ីវិលDSIថៃនោះបានសម្រេចនិងទុកពេលឲ្យក្រុមអាជីករខ្មែរលក់ដូរនៅផ្សាររុងក្លឿដែលលក់ទំនិញក្លែងម៉ាកនោះរយៈពេល២ខែទៀតដើម្បីឲ្យអស់បើសិនជាមិនអស់ទំនិញក្លែងបន្លំទេនោះនិងមានវិធានការចុះបង្ក្រាប។

សូមជំរាបថាគំរោងចាត់វិធានការរបស់សមត្ថកិច្ចថៃទៅលើអាជីវករខ្មែរលក់ទំនិញក្លែងម៉ាកបង្កឱ្យមានការភ័យខ្លាចពីសំណាក់អាជីវករខ្មែរនៅផ្សាររុងក្លឿនៅពេលនេះគឺគេមើលឃើញថាទំនងជាផ្តើមចេញពីការបង្ក្រាបរបស់សមត្ថកិច្ចថៃទៅលើអាជីវករខ្មែរលក់អីវ៉ាន់រំលោភកម្មសិទ្ធិបញ្ញា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ មានផ្ទុះអំពើហិង្សាដាក់គ្នារវាងសមត្ថកិច្ចថៃ និងអាជីវករខ្មែរនៅពេលនោះ ដែលជាហេតុធ្វើឱ្យសមត្ថកិច្ចថៃមួយចំនួនទទួលរងបួស និងរថយន្ត២គ្រឿងរងការខូចខាត។ ក្រោយពីកើតពើហិង្សានោះហើយនៅថ្ងៃដដែលក៏ត្រូវគេមើលឃើញថាអាជីវករខ្មែរ៣នាក់រងការចាប់ខ្លួនជាបន្តបន្ទាប់ពីសំណាក់សមត្ថកិច្ចហើយយកដាក់ពន្ធនាគារអនុវត្តតាមផ្លូវច្បាប់២នាក់​ និងម្នាក់ទៀតបានដាក់ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមការធានាប្រាក់។

ជុំវិញបញ្ហានៃការភ័យខ្លាច និងបិទតូបរបស់អាជីវករខ្មែរនៅផ្សាររុងក្លឿអ្នកយកព័ត៌មាន យើងបានទំនាក់ទំនងលោក អគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវឱ្យជួយបំភ្លឺជុំវិញករណីនេះ គឺ មិនអាចរកការទំនាក់ទំនងបំភ្លឺបាននោះទេ៕

IMG_7656

IMG_7650

IMG_7653

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print