​សាលាដំបូង​ដោះ​លែង​ថៅកែ​រោង​ពុម្ព​ដែល​រំលោភ​កូនឈ្នួល​

ចែករំលែក៖

​ភ្នំពេញ​៖​ លោក​ ម៉ុង​ មុនី​សោភា​ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជ​ ធានី​ភ្នំពេញ​បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា​ លោក​ពិតជា​បាន​ចេញ​ដីកា​លើកលែង​ បទចោទប្រកាន់​លើ​ជន​ត្រូវ​ចោទ​ជា​ ថៅកែ​រោង​ពុម្ព​ម្នាក់​ពី​បទ​រំលោភ​សេព​ សន្ថវៈ​លើ​កុមារី​ជា​អ្នកបម្រើ​ក្នុងផ្ទះ​ កាល​ ពី​រសៀល​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៦​ នោះ​មែន​ ។​

​លោក​ ម៉ុង​មុនី​ សោភា​ បាន​បង្ហាញ​ ពី​មូលហេតុ​ថា​ ការ​លើកលែង​បទ​ចោទ​ ប្រកាន់​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ​ ប៊ុត​ ចាន់​រ៉ា​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជា​ថៅកែ​ រោង​ពុម្ព​ឯកជន​មួយ​កន្លែង​នៅផ្ទះ​លេខ​ ៥៦៧៨​ ភូមិ​អូរ​ សង្កាត់​អណ្ដូង​១​ ខណ្ឌ​ ច្បារ​អំពៅ​ គឺ​ផ្អែក​លើ​ការ​ធ្វើ​កោសល្យ​ វិច័យ​របស់​សមត្ថកិច្ច​និង​ភស្ដុ​តាង​ជា​ ច្រើន​ទៀត​ ។​

​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ដ្រី​នៃ​សាលា​ ដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ថា​ ជន​ ត្រូវ​ចោទ​ឈ្មោះ​ ប៊ុត​ ចាន់​រ៉ា​ ត្រូវ​បាន​ តុលាការ​ចេញ​ដីកា​លើកលែង​បទ​ចោទ​ ប្រកាន់​ ដើម្បី​ឱ្យ​មាន​សេរីភាព​នៅ​ក្រៅ​ ឃុំ​ឡើង​វិញ​ហើយ​ កាលពី​រសៀល​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ កន្លង​ទៅ​ ។​

​ប្រភព​បន្ដ​ថា​ ថៅកែ​រោង​ពុម្ព​រូប​ នោះ​បាន​លែងលះ​ប្រពន្ធដើម​កាលពី​៤​ ទៅ​៥​ខែ​មុន​ ហើយ​យក​ក្មេង​ស្រី​រង​គ្រោះ​ ឈ្មោះ​ ស​.​អ​.​ស​.​ល​ អាយុ​១៥​ឆ្នាំ​ មក​រស់​ នៅ​ជាមួយ​ឱ្យ​មើលថែ​កូន​ និង​ឪពុក​ចាស់​ ប៉ុន្ដែ​ថៅកែ​រូប​នោះ​បែរជា​ប្រព្រឹត្ដ​អំពើ​មិន​គប្បី​ចាប់រំលោភ​ក្មេង​ស្រី​ ជា​អ្នក​ បម្រើ​នៅ​ក្នុង​បន្ទប់​បាន​សម្រេច​នៅ​ចន្លោះ​ម៉ោង​២​ទៅ​ម៉ោង​៣​រំលង​អធ្រាត្រ​ឈាន​ ចូល​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ ចំណុច​ខាងលើ​ ។​

​សមត្ថកិច្ច​បន្ដ​ថា​ ដោយ​មាន​ពាក្យ​ បណ្ដឹង​របស់​ម្ដាយ​កុមារី​រង​គ្រោះ​ទើប​ សមត្ថកិច្ច​ឃាត់ខ្លួន​ថៅកែ​រូប​នេះ​បញ្ជូន​មក​តុលាការ​ចាត់ការ​តាម​នីតិវិធី​តែ​ ម្ដង​ទៅ​ ។​

​គេ​មិនដឹង​ថា​ តើ​ការ​ដោះ​លែង​នេះ​ ស្រប​តាម​នីតិវិធី​ឬ​យ៉ាងណា​នោះ​ទេ​ នៅ​គ្រា​ដែល​គេ​ដឹង​ថា​ ភាគី​ក្មេង​ស្រី​រង​ គ្រោះ​ខ្វះខាត​ទាំង​ជីវភាព​និង​ស្មារតី​ ផ្នែក​ច្បាប់​ ៕​

NKW_1 copy

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print