កាលពីថ្ងៃទី១១ខែកុម្ភៈ ប៉ូលិសទួរគី បានឃាត់ខ្លួនមនុស្ស៣៤នាក់ មកពីប្រទេសស៊ីរី ក្នុងនោះមានកុមារ២០នាក់ ដោយនៅក្នុងខ្លួនមានរំសេវផ្ទុះដល់ទៅ១៥គីឡូក្រាម ។ ប៉ូលិសទួរគីបានឲ្យដឹងថាអ្នកទាំងនោះមានបំណងចង់វាយប្រហារគ្រាប់បែកអត្តឃាតនៅលើទឹកដីទួរគី។
ប៉ូលិសទួរគីមិនទាន់អាចសន្និដ្ឋានថាអ្នកទាំងនោះមានជាប់ពាក់ព័ន្ធនិងក្រុមអិស្លាមបង្កើតរដ្ឋដែរឬទេ។ ប៉ុលិសទួរគីបានឃាត់ខ្លួនមនុស្សទាំងនោះដោយចោទប្រកាន់ពីបទជួញដូរអាវុធខុសច្បាប់។
នៅក្នុងស្ថានភាពពាក់ព័ន្ធនោះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោកAshton Carter បានប្រកាសថា ប្រទេសសាឌីអារ៉ាប៊ីអាចនិងបញ្ចូនកម្លាំងទាហានថ្មើជើងចូលទឹកដីស៊រីជួយដល់កម្លាំងប្រឆាំងដែលមានអាមេរិកនៅពីក្រោយទើបអាចយកឈ្នះបាន។
តាំងពីដើមមកអាមេរិកតែតែមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាលរបស់ប្រធានធិបតីអាលអាសាធ ដើម្បីផ្លាសប្តូរនយោបាយដឹកនាំនៅទីនោះ។ ប៉ុន្តែកម្លាំងទាហានរដ្ឋាភិបាលស៊ីរី មានការគាំទ្រពីរុស្ស៊ី ធ្វើឲ្យមានកម្លាំងកាន់តែរឹងមាំឈរជើងបានរហូតមកទលពេលនេះ៕
ប្រែសម្រួល៖ ម៉ែវ សាធី