សៀមរាបៈ ម៉ែយ៉ែមម្នាក់និងរំដោះស្រ្តីរកស៊ីុផ្លូវភេទចំនួន០៤នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើការឃាត់ខ្លួន យកទៅស្នង ដ្ឋានខណះ ពួកគេធ្វើសកម្មភាពជួញដូរផ្លូវភេទជាមួយភ្ញៀវបរទេស។
ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅយប់ថ្ងៃទី១១ ឈានចូលថ្ងៃទី១២ ខែកម្ភុះ ឆ្នាំ២០១៦នៅ ផាប់ស្រ្តីត ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។លោកស្រីវរសេនីយ៍ទោ ដួង ថាវរី នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យ
ដឹងថា នៅក្នុងហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចបានចុះធ្វើការបង្ក្រាបនិងប្រមូលស្ត្រីរកស៊ីុផ្លូវភេទបានចំនួន០៥នាក់ដែលស្ត្រីទាំងនេះតែងតែមកទំនាក់ទំនងជាមួយភ្ញៀវជាពិសេសភ្ញៀវទេសចរណ៍បរទេសដើម្បីយកទៅធ្វើការរួមភេទក្នុងថ្នូរជាទឹកប្រាក់ហើយការធ្វើទង្វើររបស់ស្រ្តីទាំងនេះធ្វើឲ្យខួចសណ្ដាប់ធ្នាប់ក៏ដូចជា ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរនិងធ្វើឲ្យបាត់បង់តំលៃជាស្រ្តីខែ្មរផងដែរ។ លោកស្រីបន្តថា តាមការសាក់សួររបស់កម្លាំងសមត្ថកិច្ច ចំពោះស្រ្តីរកស៊ីផ្លូវភេទទាំង០៤នាក់ខាងលើនេះ មានម្នាក់ជាមេខ្លោង(មេខ្យល់)ដែលតែងតែធ្វើការទំនាក់ទំនងជាមួយភ្ញៀវទេសចរណ៍បរទេសហើយបាននាំភ្ញៀវដែលខ្លួនទាក់ទងបានអោយទៅដេកជាមួយស្រ្តីដ៏ទៃទៀតដើម្បីបានប្រាក់កំរៃ(ទឹកតែ)ពីស្រ្តីដែលផ្ដល់សេវាកម្មទាំងនោះ។ចំពោះស្រ្តីទាំង០៥នាក់ខាងលើកម្លាំងសមត្ថកិច្ចបានធ្វើការអប់រំនិងធ្វើកិច្ចសន្យាចំនួន០៤នាក់ហើយបានធ្វើការប្រគល់ជូនមន្ទីរសង្គមកិច្ច។ លោកស្រីបញ្ជាក់ថា៖ចំណេកស្រ្តីដែលជាមេខ្លោង(មេខ្យល់)ឈ្មោះយឹម ផល្លា អាយុ៤៤ឆ្នាំរសនៅផ្ទះជួល នៅសង្កាត់ស្វាយដង្គំត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបចាត់ការតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ថា ក្រុងទេសចរណ៍សៀមរាប មានកន្លែងរកស៊ីផ្លូវជាកន្លែង ដែលទីតាំងទាំងនើជ្រកក្រោមស្លាកយីហោម៉ាស្សា៕ដោយជានិរន្ដរ៍