ភ្នំពេញ ៖ភាពភ្ញាក់ផ្អេីលមួយបានកេីតឡេីង បន្ទាប់ពីមានបុរសញៀនថ្នាំម្នាក់ បានដេីរ ស្លៀកតែខោលីអូ មកដេកនៅលើរបាំងថ្មពុះចែកផ្លូវសាធារណ: ហេីយត្រូវបានសមត្ថកិច្ចឃាត់យកមកសួរនាំរកក្រុមគ្រួសារ ព្រោះខ្លាចរូបគាត់ជួបគ្រោះថ្នាក់ផ្សេងៗដែរអាចកេីតមានឡេីងជាយថាហេតុ ។
ករណីភ្ញាក់ផ្អេីលខាងលេីនេះ បានកេីតឡេីង កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី៣០មិថុនា២០១៥ តាមបណ្តោយផ្លូវលេខ៥៩៨ ទល់មុខ ផ្ទះសំណាក់(មានលាភ) សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃើញបុរសខាងលេីបានដេីរតាមផ្លូវសាធារណះ ដោយអត់អាវមានស្លៀកតែខោលីអូប៉ុណ្ណោះ ហេីយ មានអាការៈដូចជាមនុស្សត្រូវថ្នាំសណ្ដំរបស់គេ នឹងបែកពពុះមាត់ បានដើរមកពីជើងទៅត្បូង លុះមកដល់ជិតគល់ស្ពានអាកាស៧មករា បានទៅដេកនៅលើរបាំងថ្មពុះចែកផ្លូវខាងលើនោះ មួយសន្ទុះក្រោយមកក៏ឃើញរមៀលធ្លាក់ទៅកណ្តាលផ្លូវ ឃើញបែបនេះអ្នកដែលធ្វេីដំណេីរតាមផ្លូវ ក៏ទៅដាស់ឲ្យភ្ញាក់នឹងសួរនំាហេីយភ្ញាក់ផ្អេីលដល់សមត្ថកិច្ចតែម្តង ។
បន្ទាប់ពីប្រជាពលរដ្ឋនិងសមត្ថកិច្ចដាស់ឲ្យភ្ញាក់ ក៏ចុះដើរទៅដេកនៅលើខឿនចិញ្ចើមផ្លូវមួយស្របក់ថែមទៀត ទើបដើរចេញបាត់ទៅ គេមិនដឺងសា្គល់ថាមានផ្ទះសម្បែងនៅឯណានោះទេក៏នាំយកមកប៉ុស្តិ៍សួរនាំរកក្រុមគ្រួសារ ព្រោះខ្លាចរូបគាត់ជួបគ្រោះថ្នាក់ផ្សេងៗដែរអាចកេីតមានឡេីងជាយថាហេតុ។