ខេត្តកំពង់ចាម ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ ក្នុងទិវាមច្ឆជាតិ ១កក្កដា នៅអាងទឹកខ្នាច ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានជំរុញឲ្យ មានការ កែប្រែ រណ្តៅអាចម៍ដី ទៅជាកន្លែងចិញ្ចឹមត្រី។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រណ្តៅដីនៅទីក្រុងភ្នំពេញដែលគេជីក យកដីទៅអភិវឌ្ឈន៍គឺមានច្រើនណាស់ បើ អាចប្រែក្លាយទៅជា កន្លែងចិញ្ចឹមត្រីវាគឺជាសន្តានុពលមួយ ។
សម្តេចតេជោ បានមានប្រសាសន៍ថា វៀតណាម គេធ្វើបានជោគជ័យខ្លាំង ណាស់ ។ សម្តេចបានបញ្ចាក់ថា គ្រាន់តែត្រីទីឡាប់យ៉ា មួយប្រភេទលោក នាយករដ្ឋមន្រ្តីវៀតណាម ប្រាប់ខ្ញុំថា អាចនាំចេញបាន តម្លៃប្រមាណជា ២០០០ លានដុល្លារ ។
នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បាន អំពាវនាវជាសាធារណៈមួយឲ្យ ធ្វើ វារីវប្បកម្ម ទូទាំងប្រទេស ដោយសារតែ កំណើន ប្រជាពលរដ្ឋត្រីធម្មជាតិ ប្រហែលជា មិនអាចចិញ្ចឹមប្រជាពលរដ្ឋបានទេ ។
សម្តេចបានបញ្ជាក់ថា កាលពីកម្ពុជា ប្រកាសឲ្យមានឡូត៍នេសាទដំបូង កាលពីឆ្នាំ១៩០៨ ពគឺមានប្រជាពលរដ្ឋតែ ជាង ១លាននាក់ ទេ ហើយក្រោយឆ្នាំ១៩៧៩គឺមាន ប្រមាណជា ជាង ៥ លាននាក់ ប៉ុន្តែបច្ចុប្បន្នគឺកើនឡើងរហូតដល់ទៅជាង១០ លាននាក់ បន្ថែម។
កាលពីឆ្នាំ២០១៤ កន្លងទៅនេះ វារីវប្បកម្ម កម្ពុជាគឺ ផ្តល់ផលត្រីប្រមាណ ជា៣០ ម៉ឹនតោន កើន ពី១២ ម៉ឺន តោន កាលពីឆ្នាំ២០១៣ កន្លងទៅ ៕