​ជនជាតិ​ចិន​៦០​នាក់​ និង​​ទូក​នេសាទ​៦​គ្រឿង ត្រូវអាជ្ញាធរ​ម៉ាឡេស៊ី ចាប់ឃាត់ខ្លួនក្រោយ​លួច​ចូល​ដែនទឹក​ខុសច្បាប់​

ចែករំលែក៖

អន្តរជាតិ៖ ជនជាតិចិន៦០នាក់និង​​ទូកនេសាទគ្រឿង បន្ទាប់ពីលួចបើកចូលដែនទឹកដោយគ្មានការអនុញ្ញាតក៏ត្រូវបានអាជ្ញាធរលំហសមុទ្រម៉ាឡេស៊ី ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២០

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters​ បាននិយាយថា ទីភ្នាក់ងារអនុវត្តលំហសមុទ្រម៉ាឡេស៊ី (MMEA) គូសបញ្ជាក់ថា ទូកនេសាទចិននិងមនុស្សលើនោះ ត្រូវបានឃាត់ទុកក្នុងប្រតិបត្តិការនៅឆ្នេរសមុទ្រភាគខាងត្បូងរដ្ឋ Johor កាលពីថ្ងៃទី ខែតុលា

បើតាមលោក Mohd Zulfadli Nayan បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ ក្រោយការត្រួតពិនិត្យ ទូកនេសាទទាំងគ្រឿងនេះបានចុះឈ្មោះនៅក្នុងខេត្ត Qinhuangdao នៃប្រទេសចិន ហើយមានមនុស្សលើនោះ៦០នាក់ ពួកគេសុទ្ធតែជនជាតិចិន ដែលមានអាយុចន្លោះពី៣១ឆ្នាំ និង៦០ឆ្នាំ

ទីភ្នាក់ងារអនុវត្តលំហសមុទ្រម៉ាឡេស៊ី (MMEA) បានបញ្ជាក់ថា ទូកនេសាទនេះ គ្មានដឹកទំនិញអ្វីលើនោះឡើយ នៅពេលអាជ្ញាធររឹបអូសហើយមានទិសដៅឆ្ពោះទៅកាន់ប្រទេសនៅតំបន់អាហ្វ្រិក ម៉ូរីតានី

បើតាមអាជ្ញាធរម៉ាឡេស៊ី ព្រោះតែទូកនេសាទទាំងនោះទៅមុខលែងរួច ដោយសារមានបញ្ហាម៉ាស៊ីន

សូមជម្រាបថា កាលពីដើមឆ្នាំ២០២០នេះ នាវាស្រាវជ្រាវចិនមួយគ្រឿង បានចំណាយពេលខែពេញប្រតិបត្តិការសិក្សាស្រាវជ្រាវក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) របស់ម៉ាឡេស៊ី ទោះកំពុងប្រឈមមុខជាមួយរដ្ឋាភិបាលម៉ាឡេស៊ីពាក់ព័ន្ធនឹងនាវារុករកប្រេងម៉ាឡេស៊ីមួយគ្រឿងនៅក្បែរសមុទ្រជម្លោះ

គួរបញ្ជាក់ថា ប្រទេសម៉ាឡេស៊ី បានរាយការណ៍ករណីលួចឆ្លងចូលដែនទឹកម៉ាឡេស៊ីពីសំណាក់នាវាចម្បាំងនិងនាវាល្បាតចិនចំនួន៨៩លើកហើយ ចន្លោះពីឆ្នាំ២០១៦ និងឆ្នាំ២០១៩ ក្នុងបរិបទនៃភាពតានតឹងដែលកំពុងកើនឡើងរវាងសហរដ្ឋអាមេរិកនិងចិនជុំវិញការទាមទារស្ទើរទាំងស្រុករបស់ក្រុងប៉េកាំងក្នុងសមុទ្រចិនខាងត្បូង ដែលពោរពេញដោយធនធានធម្មជាតិ និងជាផ្លូវទឹកពាណិជ្ជកម្មដ៏សំខាន់៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print