អាជ្ញាធរពាក់ព័ន្ធប្រើប្រាស់កាណូត៧គ្រឿង ដើម្បីសង្រ្គោះ និងផ្ដល់ស្បៀងជូនប្រជាពលរដ្ឋរងគ្រោះ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានបន្ថែមការប្រើប្រាស់កាណូតចំនួន៧គ្រឿង ដើម្បីបន្តសកម្មភាពជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ដើម្បីជួយសង្គ្រោះ និងចែកអង្ករដែលជាអំណោយរបស់អភិបាលខេត្តពោធិ៍សាត់ ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរងទុក្ខលំបាក ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ។

ប្រតិបត្តិការបន្តសកម្មភាពយ៉ាងសស្រាក់សស្រាំលើផ្ទៃទឹកជំនន់នេះ រងពីនៅប្រើប្រាស់រថយន្តជាមធ្យោបាយ ស្មើជើង រហូតជិះកាណូត ជាពិសេសនៅសង្កាត់រលាប សង្កាត់លលកស សង្កាត់ស្វាយអាត់ ក្រុង ខេត្តពោធិ៍សាត់ ៕ ដោយ៖បុឹម ពិន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print