ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីការសាងសង់អគារសត្តឃាតជ្រូក រវាងកញ្ញា ម៉ម ពេជ្រសង្វារ និងលោកស្រី ម៉ម ពេជ្ររស្មី ជាមួយក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ដែលមានទីតាំងនៅស្រុកជុំគិរី ខេត្តកំពត និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ពិធីចុះហត្ថលេខា ប្រព្រឹត្តទៅនៅភោជនីយដ្ឋានតូប៉ាស់ រាជធានីភ្នំពេញ៕ ដោយ៖ម្លិះ