តុលាការសម្រេចឃុំខ្លួន ជនសង្ស័យសម្លាប់មិត្តភក្តិខ្លួន នៅស្រុកកោះធំ ផ្តើមឡើងដោយសារការជក់គ្រឿងញៀន ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្ដាល៖ នៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ លោក អាត ចន្ទ័ដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនជនសង្សយ័ម្នាក់សម្លាប់មិត្តភក្ត្រ័ខ្លួន នៅស្រុកកោះធំ ផ្តើមឡើងដោយសារកាជក់គ្រឿងញៀន ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ឃាតកម្ម ” តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ។

ដែលប្រព្រឹត្តនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ។

ជនត្រូវចោទឈ្មោះវិច ឆៃ ភេទប្រុស.អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ផន សុខខន (ហៅ អឹប) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។

គួររំលឹកថា៖ មុននឹងឈានដល់ការចាប់ខ្លួនជនសង្ស័យជាឃាតករនេះ កាលពីកំឡុងខែឆ្នាំកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ បានបាត់ជនរងគ្រោះ ដោយពុំឃើញត្រឡប់មកផ្ទះវិញ ក៏ទៅដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីស្វែងរក។ បន្ទាប់ពីបានពាក្យបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះរួច កម្លាំងនគរបាលស្រុកកោះធំ រាយការណ៍បន្តទៅនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល រួចធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត អស់រយះពេលជាង៨ខែ ជាលទ្ធផលដឹងថា ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម រួចកំណត់មុខសញ្ញាជនដៃដល់ជាឃាតករព្យាយាមទៅរស់នៅខេត្តតាកែវ ហើយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រួមទាំងកម្លាំងជំនាញពាក់ព័ន្ធ ដោយសហការជាមួយកម្លាំងនគរបាលស្រុកកោះធំ និងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ​ ក្រោមការចង្អុរបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ឈឿន​សុចិត្ត​ ស្នងការនគរបាលខេត្តកណ្ដាល​ និងមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងលោក ទិន សុចិត្រា ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល​ ចាប់ខ្លួនជនសង្ស័យជាឃាតករបាននៅថ្ងៃទី៨ ខែតុលា​ ឆ្នាំ២០២០ នៅចំណុចភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ.រួបបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ហើយយកជនសង្ស័យនោះមកធ្វើត្រាប់ពីសកម្មភាពដែលខ្លួនបានសម្លាប់។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ខ្លួន ពិតជាបានចូលរួមធ្វើសកម្មភាពសម្លាប់ទៅលើជនរងគ្រោះឈ្មោះ ផន សុខខន (ហៅ អឹប) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល និងបានអូសយក
សាកសព ទៅកប់ចោល នៅក្នុងចម្ការ ស្វាយ ត្រង់ព្រំប្រទល់ដីរបស់ឈ្មោះ សល់ និងឈ្មោះ ប្រុស ស្ថិតនៅខាងកើតទំនប់ទទឹងថ្ងៃ រំលង០៣
ក្បាលដី ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ប្រាកដមែន ការសម្លាប់ទៅលើឈ្មោះ ផន សុខខន នោះគឺ មិត្តភក្តិខ្លួនឈ្មោះ ដូយ ផៃ (ហៅនិល) ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកសម្លាប់នៅពេលដែលពួកគេទាំង០៣នាក់ កំពុងជក់គ្រឿងញៀនជាមួយគ្នា ដោយកាលនោះគឺឈ្មោះ ដូយ ផៃ បានខឹងទៅលើ ផន សុខខន ថា បឺតជក់យូរជាងគេ រួចក៏បានចាប់សក់ក្បាលបោក ទៅក្រោយបុកទៅនិងគល់ស្វាយ បណ្ដាលឲ្យស្លាប់តែម្ដង៕

ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print