ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន ខេត្តត្បូងឃ្មុំ ចំនួន០៦រូបត្រូវបានប្រកាសផ្លាស់ប្តូរ និងប្រគល់ភារកិច្ច

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន ខេត្តត្បូងឃ្មុំ ចំនួន០៦រូប នៅក្នុងស្រុកមេមត់ និងស្រុកពញាក្រែក
នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រកាសផ្លាស់ប្តូរ និងប្រគល់ភារកិច្ច។
សូមបញ្ជាក់ថា៖បពិធីនេះធ្វើឡើងក្រោមវត្តមានលោក ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ តំណាងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងមានការចូលរួមពីថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលស្រុកមេមត់ ស្រុកពញាក្រែក សាខាគយប្រចាំច្រកទ្វារ សាខាកាំកុងត្រូលខេត្ត ប្រធានច្រកទ្វារតាមបណ្ដាច្រកព្រំដែន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
សូមជម្រាបថា៖ មន្ត្រីទាំង០៦ច្រក រួមមាន៖
ទី១-លោក ហាស់ ពណ្ណរិទ្ធ ត្រូវបានតែងតាំងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីទន្លេចាម
ទី២-លោក កែវ សុខា ពីប្រធានច្រកទ្វារព្រំដែនទ្វេភាគីទន្លេចាម ទៅកាន់ប្រធានច្រកទ្វារព្រំដែនតំបន់ចាន់មូល ជំនួសលោក អ៊ុ ផលឡូត ដែលត្រូវទៅបម្រើការងារនៅអង្គភាពដើមវិញ
ទី៣-លោក មួន សុភាព បន្តជាប្រធានច្រកទ្វារព្រំដែនទ្វេភាគីដារ
ទី៤-លោក ស្រ៊ុន ណាត បន្តជាប្រធានច្រកទ្វារតំបន់ព្រំដែនទ្វេភាគីដូនរ័ត្ន
ទី៥-លោក តូច សុភា បន្តជាប្រធានច្រកទ្វារព្រំដែនតំបន់ទន្លូង
និងទី៦-លោក ផាន់ គឹមស៊ន ប្រធានច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print