Alaba បដិសេធកុងត្រារបស់ក្លិប Bayern Munich ចំពេលមានការចាប់អារម្មណ៍ពី Barcelona និង Real Madrid

ចែករំលែក៖

David Alaba បានបដិសេធចំពោះការផ្តល់ជូនបន្តកិច្ចសន្យាចុងក្រោយរបស់ក្លិប Bayern Munich ជាមួយនឹងកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ដែលនឹងបញ្ចប់នៅខែមិថុនាឆ្នាំក្រោយ ដែលកីឡាកររូបនេះចង់បានប្រាក់ខែដល់គាត់ចំនួន១១លានអឺរ៉ូក្នុងមួយឆ្នាំ។

ទោះយ៉ាងណាក៏ដោយយោងទៅតាមកាសែតអាឡឺម៉ង់ Alaba បានសំរេចចិត្តបដិសេធកុងត្រានេះ ដោយហេតុផលប្រាក់ឈ្នួលរបស់គាត់ ដែលធ្វើមានការចាប់អារម្មណ៍ពីក្លិបយក្ស២នៅ La Liga គឺ Real Madrid និង Barcelona ។

នៅពេលដែល Marcelo ឈានដល់ដំណាក់កាលចុងក្រោយនៃអាជីពដ៏អស្ចារ្យរបស់គាត់នៅ Real Madrid នឹងពិចារណាកន្លែងជំនួសសម្រាប់ខ្សែការពារពេញវ័យ២៨ ឆ្នាំរូបនេះដែលអាចលេងនៅតំបន់កណ្តាល

ទន្ទឹមនឹងនេះកីឡាករ Junior Firpo បានបង្ហាញទម្រង់លេងមិនល្អ ដែលអាចត្រូវបានជំរុញឱ្យក្រុម Barcelona រកមើលខ្សែការពារខាងឆ្វេងខាងលើផងដែរ។ ការចុះហត្ថលេខាដ៏មានសក្តានុពលរបស់ Alaba នឹងពង្រឹងការការពាររបស់ក្រុមហើយនឹងជាការបន្ថែមដ៏អស្ចារ្យដល់ក្រុមរបស់លោក Ronald Koeman ផងដែរ

Alaba បានចូលរួមជាមួយក្លិប Bayern Munich ក្នុងឆ្នាំ២០១១ ហើយជាឆ្នាំដំបូងរបស់គាត់នៅឯក្លិបអាល្លឺម៉ង់ដែលគាត់បានបង្ហាញខ្លួន។ ក្នុងវ័យ២៨ឆ្នាំAlaba បានជួយក្រុម Bayern Munich លើកពាន Champions League, Bundesliga និង DFB-Pokal កាលពីរដូវកាលមុន កាលពីរដូវក្តៅកីឡាកររូបនេះបានជួយក្រុមផ្តួលក្រុម Borussia Dortmund ដើម្បីលើកពាន DFL-Supercup និង Sevilla ដើម្បីដណ្តើមពានរង្វាន់ UEFA Super Cup នៅឯ Puskas Arena ក្នុងទីក្រុង Budapest ៕ដោយ៖ភារៈ

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print