ក្មេងប្រុសអាយុ១ឆ្នាំតាមម្តាយទៅដាក់មង ធ្លាក់ទឹកលង់ស្លាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷ ក្មេងប្រុសម្នាក់បានធ្លាក់ទឹកលង់ស្លាប់នៅកណ្តាលទន្លេ បន្ទាប់ពីក្មេងប្រុសរងគ្រោះបាន បានតាមទៅដាក់មងជាមួយម្តាយឪពុក ជេីងគ្រោះ ឃំុស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ។
សមត្ថកិច្ចបានឲ្យដឹងថា កុមាររងគ្រោះមានឈ្មោះ ភ័ណ វិរ៉ា អាយុ១ឆ្នាំ រស់នៅភូមិព្រែកទ្រព្យ​ ឃុំជលសា​ ស្រុកជលគិរី។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុម្តាយនិងឪពុករបស់ជនរងគ្រោះបានចេញទៅដាក់មងនៅឃុំស្វាយរំពារ ស្រុកកំពង់លែង នៅពេលទៅដាក់មងនេះក៍ធ្លាក់កូនទៅក្នុងទឹកដោយមិនបានដឹង ហើយពេលដឹងថាកូនធ្លាក់ទឹកក៏ចុះរាវរក ដែរ ប៉ុន្តែពេលរកឃើញកូនបានលង់ទឹកស្លាប់បាត់ទៅហើយ និងបានផតល់ព័ត៌មានទៅសមត្ថកិច្ចតែម្តង។
សពក្មេងប្រុសរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕ ចន្ថា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print