ខេត្តសៀមរាប ៖ជនជាតិថៃម្នាក់បានដេកស្លាប់ក្នុងតង់ នៅវាលស្រែបង្កការភ្ញាក់ផ្អើលនៅព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នៅចំនុចវាលស្រែព្រៃរនាមត្រពាំងគង់ ភូមិដូនតុក ឃុំព្រៃជ្រូក ស្រុកពួក ខេត្ត សៀមរាប ដោយសារស្ទះសរសៃឈាមបេះដូង។
មន្រ្តីនគរបាលស្រុកថ្មពួកបានឲ្យដឹងថាជនរងគ្រោះឈ្មោះ JIKKRATHOK VIRAT ភេទ ប្រុស កើតថ្ងៃទី២២–០៩–១៩៨៧ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខAB២០៩៨០០០៤ មុខរបរ ធ្វើស្រែ ស្នាក់នៅផ្ទះជាមួយប្រពន្ធជនជាតិខ្មែរ ស្ថិតនៅភូមិ ស្វាយចន្ទោ ឃុំព្រៃជ្រូក ស្រុកពួកខេត្តសៀមរាប។
ក្រោយកើតហេតុគ្រូពេទ្យអមតុលាការខេត្តសៀមរាបនិងសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យរួចសនិ្នដ្ឋានថា ជនរងគ្រោះស្លាប់ ដោយសារស្ទះសរសៃឈាមបេះដូង។
ក្រោយពីពិនិត្យស្រាវជ្រាវ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានបញ្ជូនសាកសពមកតម្កល់ទុកបណ្តោះអាសន្ននៅផ្ទះប្រពន្ធ ដើម្បីរង់ចាំការសម្រេចពីស្ថានទូតថៃប្រចាំកម្ពុជា៕
ដោយ÷ប្រាថ្នា