បុរសម្នាក់មកស្រុកកំណើតធ្វើប្លង់ដីចៃដន្យស្រវឹងស្រាធ្លាក់ចូលទំនប់ទឹកថ្នាបណ្តាលឱ្យស្លាប់នៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញធ្លាក់ចូលក្នុងទំនប់ទឹកថ្នាបង្កការភ្ញាក់ផ្អើលដល់បងប្អូនក្រុមគ្រួសារបន្ទាប់ពីជនរងគ្រោះស្រវឹងស្រាជោកជាំហើយដើរមិនប្រយត្ន័រអិលជើងធ្លាក់ចូលទឹកកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ស្ថិតក្នុងភូមិស្វាយរូង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ អ៊ុយ យ៉ិន អាយុ ៤៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃ្លឿ ឃុំត្បែងមានជ័យ ស្រុកបាណន់ខេត្តបាត់ដំបង។

បើតាមអ្នកភូមិបានឱ្យដឹងថា បុរសខាងលើគឺរស់នៅឯខេត្តបាត់ដំបង ប៉ុន្តែដោយសារម្ដាយចែកដីឱ្យទើបត្រលប់មកស្រុកកំណើតដើម្បីធ្វើប្លង់ ប៉ុន្តែមិនដឹងជាយ៉ាងម៉េចស្រាប់តែព្រឹកឡើងមានការភ្ញាក់ផ្អើលថាគាត់លង់ទឹកនៅចំណុចទំនប់ថ្នាស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុអាជ្ញាធរមូលដ្ឋានរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាលស្រុកនិងគ្រូពេទ្យបង្អែកស្រុកចុះពិនិត្យសាកសពឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែនដោយមិនមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ។

ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចនគរបាលស្រុកបានប្រគល់ឱ្យបងប្អូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងសោកសង្រេងនិងក្ដុកក្ដួលបំផុត៕ ដោយ៖  យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print