មេដឹកនាំ​បាតុកម្ម​ថៃ ប្រកាស​ផែនការ​ធ្វើបាតុកម្ម​ហ៊ុមព័ទ្ធ​អាគារ​រដ្ឋាភិបាល​ថៃ នៅ​ថ្ងៃទី​១៤ ខែតុលា​នេះ ដើម្បី​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ថៃ​ចុះ​ចេញពី​តំណែង

ចែករំលែក៖

អន្តរជាតិ៖ កាលពីថ្ងៃទី១១ ខែតុលាឆ្នាំ២០២០ មេដឹកនាំបាតុកម្មថៃម្នាក់ គឺលោក​Arnon Nampa បានប្រកាសផែនការធ្វើបាតុកម្មហ៊ុមព័ទ្ធអាគាររដ្ឋាភិបាលថៃ ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រីថៃចុះចេញពីតំណែង និងកំណែទម្រង់របបរាជានិយម ដោយមេដឹកនាំបាតុកម្មរូបនេះបានអះអាងថា នៅថ្ងៃទី១៤ ខែតុលាថា បាតុករប្រឆាំងរដ្ឋាភិបាលនឹងប្រមូលផ្តុំគ្នានាវិមានប្រជាធិបតេយ្យ នៅលើរុក្ខវិថី​Ratchadamnoen រួចបន្តដំណើរទៅវិមានរដ្ឋាភិបាល

មិនតែប៉ុណ្ណោះ ក្រុមបាតុករ នឹងបោះជំរុំនៅទីនោះ ដើម្បីដាក់សម្ពាធឲ្យលោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃចុះចេញពីតំណែងដោយបាតុកម្មអាចនឹងមានរយៈពេលយ៉ាងហោចណាស់ខែ

បើតាមកាសែត Bangkok Post​ បានចុះផ្សាយថា ជាក់ស្តែងលោក Arnon នាការជួបជុំនៅខេត្តនគររាជសីមានៅថ្ងៃទី១១ តុលាថ្មីៗនេះ បានបញ្ជាក់ថា ពេលនេះក្រុមអ្នករៀបចំបាតុកម្ម រកបានថវិការគ្រប់គ្រាន់ ដើម្បីសម្រាប់ធ្វើបាតុកម្មយ៉ាងហោចណាស់មួយខែ លោកបន្ថែមថាបាតុកម្មនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែតុលា ហើយយ៉ាងហោចណាស់ថ្ងៃដំបូងនៃបាតុកម្មគឺការទាមទារឲ្យលោកប្រាយុទ្ធចុះចេញពីតំណែង

លើសពីនេះទៅទៀត មេដឹកនាំបាតុកម្មរូបនេះ បានសង្កត់ធ្ងន់ថា បើសិនជារដ្ឋសភាបើកកិច្ចប្រជុំវិសាមញ្ញ បាតុករនឹងជួបជុំគ្នាដើម្បីដាក់សម្ពាធទៅលើសមាជិករដ្ឋសភាឲ្យទទួលយកសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលស្នើដោយសង្គមស៊ីវិល លោក​Arnon ក៏បញ្ជាក់សារជាថ្មីថា បាតុករទាមទារឲ្យមានកំណែទម្រង់របបរាជានិយម

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន សហភាពនិស្សិតបានសុំឲ្យសាលាលុបចោលថ្ងៃបង្រៀនពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ដើម្បីឲ្យនិស្សិតបានចូលរួមបាតុកម្មនៅវិមានប្រជាធិបតេយ្យក្នុងទីក្រុងបាងកក​​ចំណែកឯសហភាពនិស្សិតនៃសាកលវិទ្យាល័យធម្មសាស្ត្រ បានអំពាវនាវឲ្យសាកលវិទ្យាល័យលុបការបង្រៀនថ្ងៃ ដើម្បីអនុញ្ញាតឲ្យនិស្សិតអាចទៅចូលរួមបាតុកម្ម

ដោយឡែកទាក់ទិននឹងក្រុមបាតុកម្មនេះ លោក​Suwaphan Tanyuvardhana សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការការពារាជានិយមព្រឹទ្ធសភាថៃ ថ្កោលទោសក្រុមខាងលើ លោកចាត់ទុកអាកប្បកិរិយារបស់ក្រុមបាតុករដែលប្រមាថរបបរាជានិយម ជារឿងមិនអាចអត់អោនឲ្យបាន ព្រោះរាជានិយមជាស្ថាប័នកំពូលរបស់ប្រទេស និងដែលត្រូវប្រជាជនថៃគោរព លោកនិយាយថា« ពួកគេមិនខ្វល់ពីអារម្មណ៍របស់ប្រជាជនថៃរាប់លាននាក់ឯទៀត ដែលស៊ូទ្រាំនឹងអាកប្បកិរិយាប្រមាថ និងបំពានឡើយ​»​

ជុំវិញបញ្ហានេះដែរប៉ូលីសថៃ ក៏បានអះអាងថា មន្ត្រីប៉ូលីសជាន់ខ្ពស់បានបើកកិច្ចប្រជុំមួយ ដោយណែនាំប៉ូលីសបង្ក្រាបបាតុកម្មមិនឲ្យប្រើប្រាស់កម្លាំងហិង្សា និងបង្កើតកន្លែងត្រួតពិនិត្យ២១កន្លែង ដើម្បីស្វែងរកអាវុធចាប់ពីថ្ងៃទី១៣ ខែតុលាទៅ បន្ថែមពីនេះ ប៉ូលីសបានបញ្ជាក់ថា មេដឹកនាំបាតុកម្មមិនបានសុំការអនុញ្ញាតពីអាជ្ញាធរក្នុងការជួបជុំឡើយ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print